ជាតិ
៦ខែដើមឆ្នាំ រដ្ឋរកចំណូលបានជាង២៤លានដុល្លារ ពីលក់បណ្ណចូលទស្សនាតំបន់អង្គរ
01, Jul 2024 , 4:59 pm        
រូបភាព
ទេសចរអន្តរជាតិដើរកម្សាន្តនៅប្រាសាទបាយ័ន នាខែវិច្ឆិកា ឆ្នាំ២០២៣។
ទេសចរអន្តរជាតិដើរកម្សាន្តនៅប្រាសាទបាយ័ន នាខែវិច្ឆិកា ឆ្នាំ២០២៣។
សៀមរាប៖ រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ រដ្ឋបានរកចំណូលពីការលក់បណ្ណ ចូលទស្សនា តំបន់រមណីយដ្ឋានអង្គរបានជាង ២៤លានដុល្លារអាមេរិក។

 
ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលបានចូលទិញបណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥២១,៩៥០ នាក់ គិតជាទឹកប្រាក់ស្មើនឹង ២៤,៣៥៧,៦៩៤ ដុល្លារអាមេរិក។ ចំណូលនេះកើនឡើងជាង៣៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែកក្កដា។ 
 
ភ្ញៀវទេសចរជនជាតិអាមេរិក ឈរនៅកំពូលតារាងដែលមកទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេ គឺជាង៥៥,០០០នាក់។ បន្ទាប់មក ទេសចរជនជាតិអង់គ្លេស ជាង៤៨,០០០នាក់, បារាំង ជិត៤៤,០០០នាក់, កូរ៉េខាងត្បូង ជិត៤៤,០០០នាក់ និងទេសចរចិន ជាង៣៨,០០០នាក់។ ចំណែកលេខរៀងបន្ទាប់មាន ជប៉ុន អាល្លឺម៉ង់ និងអូស្រ្តាលី រីឯឥណ្ឌា ឈរនៅលេខរៀងទី៩  មានទេសចរជាង២ម៉ឺននាក់។
 
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ថវិកាដែលដកពីការលក់បណ្ណ យកឧបត្ថម្ភដល់មូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល៦ខែនេះ សរុបមានចំនួន ១,០៤៣,៩០០ដុល្លារអាមេរិក៕
 
 

Tag:
 គ្រឹះស្ថានអង្គរ
  ចំណូលអង្គរ
  តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com