កីឡាជាតិ
ជាតិ
គ្រូU-16 កម្ពុជា ប្រាប់កូនក្រុមប្រឹងអស់ពីសមត្ថភាព ខណៈគ្រូវៀតណាម បង្ហាញជំនឿចិត្តខ្ពស់ ![លោក KOJI GYOTOKU គ្រូកម្ពុជា នៅខាងឆ្វេងដៃ](https://image.thmeythmey.com/pictures/2024/06/25/25620241554e.jpg)
លោក KOJI GYOTOKU គ្រូកម្ពុជា នៅខាងឆ្វេងដៃ
×![]()
គ្រូក្រុមបាល់ទាត់វៀតណាមអាយុក្រោម ១៦ឆ្នាំ លោក Tran Minh Chien ជឿថាក្រុមខ្លួន នឹងឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា ក្នុងព្រឹត្តិការណ៍ Asean U16 Boy’s Championship នៅកីឡដ្ឋាន Sriwedar ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៧:៣០យប់។ ចំណែក លោក KOJI GYOTOKU គ្រូ U-16 កម្ពុជា មិនខ្វល់ចំពោះភាពខ្លាំងនិងខ្សោយរបស់គូប្រកួតទេ គ្រាន់តែលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យប្រឹងលេងដោយជឿជាក់ និងអស់ពីសមត្ថភាព។
មុនជួបគ្នា ក្រុមវៀតណាម បានលុតព្រុយណេ ក្នុងលទ្ធផល១៥-០ កាលពីថ្ងៃទី២២ ខែមិថុនា ខណៈ កម្ពុជា ក៏បានយកឈ្នះ មីយ៉ាន់ម៉ា លទ្ធផល ២-១។
យោងតាមការផ្សាយរបស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) លោក Tran Minh Chien បាននិយាយក្នុងសន្និសីទមុនប្រកួតថា សាច់បាល់ និងការគ្រប់គ្រងបាល់របស់កម្ពុជា គឺមិនល្អដូចមីយ៉ាន់ម៉ាឡើយ។ កម្ពុជា អាចយកឈ្នះ មីយ៉ាន់ម៉ា មិនមែនដោយសារមានសំណាងទេ ប៉ុន្ដែ គឺដោយសារ U-16 កម្ពុជា មានស្មារតីល្អ និងទំនុបចិត្តលេងដោយអត់ធ្មត់។ «U-16 កម្ពុជា ជាក្រុមលេងដោយអត់ធ្មត់ មានស្មារតីល្អ និងភាពជឿជាក់ ដែលជាភស្ដុតាង នៃការប្រកួតតាំងពីនាទីដំបូងរហូតដល់ ៩០នាទី។ ប៉ុន្ដែខ្ញុំ មិនគិតថាភាគរយឈ្នះ កម្ពុជា ច្រើនជាងមីយ៉ាន់ម៉ាឡើយ ហើយហេតុអ្វី បានជាកម្ពុជា ឈ្នះ? នេះ គឺជាបាល់ទាត់យុវជន នៅពេលក្រុមខ្លាំង មិនប្រាកដថាឈ្នះទេ។»។ គ្រូបង្វឹកវៀតណាម បាននិយាយដូច្នេះ។
លោក Tran Minh Chien ដូចជាមានជំនឿចិត្តខ្លាំងចំពោះកូនក្រុមខ្លួន ថាអាចយកឈ្នះ U-16 កម្ពុជា។ គ្រូបង្វឹកនេះ យល់ថាក្រុមកម្ពុជា នឹងមិនអាចមានគ្រាប់បាល់ទេ ព្រោះ U-16 វៀតណាម បានត្រៀមទម្រង់ការពារយ៉ាងម៉ាំ និងការវាយបកដោយមានប្រសិទ្ធភាព។
«កីឡាករ បានអនុវត្តការលេងការពារ ពីការប្រយុទ្ធ ហើយហ្វឹកហាត់ពីទម្រង់វាយបក ទៅលើក្រុមកម្ពុជា នៅស្វែងរកនៅចំណុចខ្វះខាតរបស់ U-16 កម្ពុជា។ អ្វី ដែលសំខាន់នោះ គឺក្រុមទាំងមូលរបស់យើង ត្រូវការ ៣ពិន្ទុ។»។ គ្រូបង្វឹកវៀតណាម បាននិយាយដូច្នេះ។
ចំណែកគ្រូបង្វឹក U-16កម្ពុជា លោក KOJI GYOTOKU ដូចជាមិនខ្វល់ចំពោះកម្រិតខ្លាំង ឬខ្សោយរបស់វៀតណាមឡើយ។ គ្រូបង្វឹករូបនេះ គ្រាន់តែផ្ដោតលើការប្រឹងអស់ពីសមត្ថភាពរបស់ U-16 កម្ពុជា។ យើងទៅលើការផ្សាយរបស់ Cambodian Premier League លោក KOJI និយាយដូច្នេះថា៖ខ្ញុំអាចនិយាយថាយើងនឹងព្យាយាម អស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ។
U-16 កម្ពុជា ឈរលេខ២ពូល B បណ្តោះអាសន្ន ដោយមាន៣ពិន្ទុ ស្មើវៀតណាមដែលឈរកំពូលតារាង ដោយខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។ ក្នុងពូល B នេះដែរ មីយ៉ាន់ម៉ា ជួបព្រុយណេ សម្រាប់ជំនួបជុំទី២៕
Tag:
Asean U16 Boy’s Championship
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com