ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរភ្នាក់ងារ អេ អឹម ខេ ដែលបានឈ្នះរង្វាន់ម៉ូតូ និងសាច់ប្រាក់ជាច្រើន ពីយុទ្ធនាការ “ធ្វើប្រតិបត្តិការកាន់តែច្រើន ឈ្នះកាន់តែច្រើន” ![](https://image.thmeythmey.com/pictures/2024/05/07/front.jpg)
×![]()
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤៖ អេ អឹម ខេ ប្រារព្ធកម្មវិធីចាប់រង្វាន់រដូវកាលទី១ សម្រាប់យុទ្ធនាការ «ធ្វើប្រតិបត្តិការកាន់តែច្រើន ឈ្នះកាន់តែច្រើន» នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ AMK អេ អឹម ខេ។ សូមចូលរួមអបអរសាទរ ដល់ភ្នាក់ងារទាំង ៣១ រូប ដែលបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
- ភ្នាក់ងារដែលឈ្នះរង្វាន់រួមមាន៖
- ម៉ូតូ Honda Dream ចំនួន ១រូប
- សាច់ប្រាក់ ៥០០.០០០រៀល ចំនួន ១០រូប
- សាច់ប្រាក់ ២០០.០០០រៀល ចំនួន ២០រូប
![](https://image.thmeythmey.com/pictures/2024/05/07/1.jpg)
![](https://image.thmeythmey.com/pictures/2024/05/07/2.jpg)
អេ អឹម ខេ សូមអរគុណដល់ភ្នាក់ងារទាំងអស់ ដែលបានផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងបង្កភាពងាយស្រួល ដល់អតិថិជនគ្រប់ពេលវេលា ព្រមទាំងធ្វើឲ្យអាជីវកម្មរីកចម្រើនបន្ថែមទៀត។ ចំពោះភ្នាក់ងារដែលមិនទាន់បានឈ្នះរង្វាន់ សូមកុំអាក់អន់ស្រពន់ចិត្ត អេ អឹម ខេ នឹងបន្តការចាប់រង្វាន់រដូវកាលទី២ បន្តទៀត។ សូមជូនពរភ្នាក់ងារទាំងអស់ រកទទួលទានមានបាន ក្នុងរបរអាជីវកម្ម និងមានសុខសុវត្ថិភាពជានិច្ច។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com