កីឡាអន្តរជាតិ
អន្តរជាតិ
Southampton នឹងកើនចំណូល ១៨០លានដុល្លារ តាមរយៈការទម្លាក់ Leeds ត្រឡប់ទៅ EPL វិញ
27, May 2024 , 9:34 am        
រូបភាព
Southampton បានយកឈ្នះ Leeds United ១-០ ក្នុងការប្រកួត play-off វគ្គផ្តាច់ព្រ័ត្រ ទទួលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយ។ ត្រឡប់ទៅលីគកំពូល នឹងជួយ Southampton រកបានចំណូល ១៨០លានដុល្លារ ពីប្រាក់រង្វាន់ និងការផ្សាយការប្រកួតនៅរដូវកាលក្រោយ។



នាជំនួបវគ្គជម្រុះ Championship ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២៦ ខែឧសភា Adam Armstrong ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះ នៅនាទី២៤ ដើម្បីនាំ Southampton ត្រឡប់ទៅលីគកំពូលអង់គ្លេសវិញ។
 
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Southampton ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Russell Martin បានយកឈ្នះ West Bromwich Albion នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីជើង ៣-១ ស្របពេល Leeds ឈ្នះ Norwich City ទាំងពីរជើង ៤-០។



តាមរយៈឱកាសត្រឡប់ទៅលីគកំពូលអង់គ្លេសវិញ Southampton នឹងកើនចំណូល ១៤០លានផោន (១៨០លានដុល្លារ) ពីប្រាក់រង្វាន់ផ្សេងៗ ជាពិសេសចំណូលពីការផ្សាយក្នុងការប្រកួតនៅរដូវកាលក្រោយ។
 
៣ក្រុមដែលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយមានក្រុមជើងឯក Leicester City, Ipswich Town និង Southampton។ ៣ក្រុមដែលធ្លាក់ពីលីគកំពូលទៅ Championship វិញមាន Luton Town, Burnley និង Sheffiel United៕
 

Tag:
 Southampton
© រក្សាសិទ្ធិដោយ thmeythmey.com