ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រគល់រង្វាន់ឡានជូនអតិថិជនភ្លាម ហើយក៏ប្រកាសបន្តដាក់រង្វាន់ឡានទំនើបក្នុងប្រម៉ូសិនថ្មី Mega អស្ចារ្យ
27, May 2024 , 11:19 am        
រូបភាព
រាជធានីភ្នំពេញ៖ ប្រម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ បានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi យ៉ាងថ្មីស្រឡាងមួយគ្រឿងពុំធ្លាប់មានផ្សារទំនើបណាហ៊ានផ្ដល់ជូនពីមុន និងបានប្រគល់ជូនផ្ទាល់ក្នុងកម្មវិធីសម្ពោធប្រម៉ូសិនថ្មី Mega អស្ចារ្យ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
 
ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះ តែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា នេះ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបដូចជា លោក លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោក លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកស្រី តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេល។ 



ការប្រកាសពីប្រម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺកម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំបំផុត MEGA អស្ចារ្យ ដែលមានការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងប្រ៊េនល្បីៗជាច្រើន និងការផ្តល់ជូនកាដូរជាច្រើនរហូតជាង ១០០០ រង្វាន់ជារៀងរាល់ថ្ងៃ សម្រាប់ការចំណាយចាប់ពី ១៥ ដុល្លារឡើងទៅក្នុង ១ វិក្កយប័ត្រ  និងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ខែ  ដែលរង្វាន់ធំ គឺ រថយន្ដស៊េរីទំនើប ២០២៤ ដំណើរកម្សាន្ដទៅកាន់ទីក្រុងប៉ារីស  និង សៀងហៃ ។ កម្មវិធីនេះ ចាប់ផ្ដើមពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី  ៣១ ខែ សីហា ឆ្នាំ ២០២៤។ ចាំកាលទៀត? ទិញកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើនជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
 
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាង ៣០០លានដុល្លារ  សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ  មានហាងល្បីៗទាំងជាតិ  និងអន្តរជាតិ ជាង១០០ហាង  ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ  ដែលមានម្ចាស់ជាកូនខ្មែរនេះ៕
 
(អត្ថបទពាណិជ្ជកម្ម)














© រក្សាសិទ្ធិដោយ thmeythmey.com