ជាតិ
អត្ថបទពាណិជ្ជកម្ម
បុរី មេគង្គ លែន រៀបចំដំណើរកម្សាន្ដប្រចាំឆ្នាំ២០២៤ សម្រាប់គណៈគ្រប់គ្រងទាំងអស់ទៅកាន់កោះលំដាប់ផ្កាយ ៥ «កោះសង្សារ»
30, May 2024 , 2:12 pm        
រូបភាព
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ លោក ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន បានផ្តល់ជូនដំណើរកម្សាន្ដ និង Management Retreat ប្រចាំឆ្នាំ២០២៤ ដល់គណៈគ្រប់គ្រងទាំងអស់នៅកោះអភិជនលំដាប់ផ្កាយ ៥ «កោះ សង្សារ» ។

កិច្ចដំណើរកម្សាន្ដរយៈពេល ២ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងរលូនជាទីគាប់ចិត្តដោយមានការរួមបញ្ចូលជាមួយសកម្មភាពសំខាន់ៗជាច្រើនដូចជាការចែករំលែក និងការបង្កើនទំនាក់ទំនងរវាងក្រុមការងារឱ្យកាន់តែរឹងមាំ និងស្និទ្ធស្នាល ដើម្បីបង្កើតសមិទ្ធផលការងារឱ្យទទួលបានលទ្ធផលដ៏ល្អលើសពីការរំពឹងទុកឬ អាចនិយាយបានថា “Together, we succeed” ដែលជាពាក្យស្លោកនៃដំណើរកម្សាន្ដនោះផងដែរ។
 
លោក ឆេង សុច័ន្ទណាវង្ស ជំនួយការអគ្គនាយកនៃ បុរី មេគង្គ លែន បានមានប្រសាសន៍ថា៖ «Management Retreat 2024 នេះត្រូវបានបង្កើតឡើងឱ្យគណៈគ្រប់គ្រងទាំងអស់ចេះសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ហើយចេះពួតដៃប្រគៀកស្មារគ្នាដើម្បីសម្រេចគោលដៅរួមមួយឱ្យបានជោគជ័យ»។ 
 


លោក គឹម ពុទ្ធី អនុប្រធានផ្នែកធនធានមនុស្សនៃ បុរី មេគង្គ លែន បានថ្លែងឱ្យដឹងថា៖ «កម្មវិធីមួយនេះបានធ្វើឱ្យគណៈគ្រប់គ្រងទាំងអស់ទទួលបាន ៣ចំណុចធំៗ រួមមាន៖ ១. ចំណេះដឹង, ២. ការចែករំលែកបទពិសោធទៅវិញទៅមក និង ៣. បង្កើនការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែល្អប្រសើរ។ តាងនាមឱ្យផ្នែកធនធានមនុស្ស យើងនឹងខិតខំព្យាយាមបង្កើតដំណើរកំសាន្តរបស់គណៈគ្រប់គ្រងនេះឱ្យមានជារៀងរាល់ឆ្នាំ។» 
 
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បុរី មេគង្គ លែន ទទួលបានការគាំទ្រពីអតិថិជនជាខ្លាំងជាមួយម៉ូតផ្ទះរចនាបថក្លាស៊ិកបែបអឺរ៉ុបដោយធ្វើឱ្យ បុរី មេគង្គ លែន អាចពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់បង្កើតបាន ៣គម្រោងធំៗ ដើម្បីបន្តបេសកកម្មសាងសង់គេហដ្ឋានដែលមានម៉ូតល្អដាច់គេជូនដល់អតិថិជន។ ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍខ្លាំងបែបនេះ បុរី មេគង្គ លែន ក៏មិនភ្លេចពីសុខភាពផ្លូវកាយ ផ្លូវចិត្ត និងការលូតលាស់នូវចំណេះជំនាញរបស់បុគ្គលិកក្នុងរូបភាពផ្សេងៗជាច្រើនដូចជាដំណើរកំសាន្តមកកាន់កោះសង្សារ ដែលជាកោះលំដាប់ផ្កាយ៥ នេះជាដើម៕
 
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! 
 
 

(អត្ថបទពាណិជ្ជកម្ម)






















© រក្សាសិទ្ធិដោយ thmeythmey.com