កីឡាជាតិ
ជាតិ
NOCC នឹងរៀបចំទិវាអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ
20, Jun 2024 , 7:59 am        
រូបភាព
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទីវាអូឡាំពិក (Olympic Day) នៅថ្ងៃទី២៣ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៧ព្រឹក។ នេះ បើយោងតាមការផ្សាយរបស់ NOCC ដោយកម្មវិធីនេះ នឹងរៀបចំការរត់៣គីឡូម៉ែត្រ ការធ្វើបទបង្ហាញពីកីឡាអូឡាំពិក និងការទស្សនាសារមន្ទីកីឡា នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោផង។



Olympic Day គឺជាទិវា ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងធ្វើជារៀងរាល់ឆ្នាំ។​ ទិវានេះ ត្រូវបានធ្វើឡើង ដើម្បីរំលឹកពីគុណតម្លៃកីឡាអូឡាំពិក។ កម្មវិធីនេះ នឹងមានការចូលរួមពីអត្ដពលិក ១០០នាក់ និងសិស្សានុសិស្ស ២០០នាក់។
 
លោក យឺន ពន្លឺ អនុប្រធាននាយកដ្ឋានព័ត៌មាន របស់ NOCC បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ក្នុងកម្មវិធីទិវាអូឡាំពិក គណៈកម្មាធិការជាតិអូឡាំពិក មានរៀបចំការរត់ ៣គីឡូម៉ែត្រ និងបទបង្ហាញនានាពីអត្ដពលិកជម្រើសជាតិ។
 
«យើង មានការរៀបចំរត់ ៣គីឡូម៉ែត្រ បន្ទាប់មកទៀត យើង ធ្វើបទបង្ហាញពីកីឡាអូឡាំពិក និងចលនាអូឡាំពិក ទៅកាន់សិស្សានុសិស្ស។ យើង បង្ហាញពីសារមន្ទីររបស់អូឡាំពិក ដែលមានតាំងពីរូបភាព និងរបស់ផ្សេងៗពាក់ព័ន្ធជាមួយស៊ីហ្គេម ដូចជាមេដាយ ភ្លើងគប់ ជាដើម។»។ អនុប្រធាននាយកដ្ឋានព័ត៌មានរូបនេះ បាននិយាយដូច្នេះ៕
 

Tag:
 Olympic Day
  រត់ប្រណាំង
© រក្សាសិទ្ធិដោយ thmeythmey.com