កីឡាអន្តរជាតិ
អន្តរជាតិ
Musiala រកបាន២គ្រាប់មុខគេ នៅ​ Euro 2024
21, Jun 2024 , 7:29 pm        
រូបភាព
ទន្ទឹមនឹងការជជែកវែកញែកថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ Euro 2024 ក្រៅពីនេះក៏មានការជជែកអំពីថាកីឡាកររូបណានឹងក្លាយជាកីឡាករម្ចាស់ស្បែកជើងមាសប្រចាំការប្រកួតលើកនេះ។ ខ្សែប្រយុទ្ធស្លាបអាល្លឺម៉ង់ វ័យក្មេង Jamal Musiala នាំមុខគេ និងជាកីឡាកររកបាន២គ្រាប់​មុខគេនៅជើងឯកអឺរ៉ុប។



ព្រឹត្តិការណ៍ Euro 2024 នឹងផ្តល់រង្វាន់ឯកត្តជនស្បែកជើងមាសម្រាប់កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំការប្រកួត ដូចទៅនឹងបាល់ទាត់ពិភពលោក World Cup អ៊ីចឹងដែរ។ កីឡាករជាច្រើនកំពុងតែប្រជែងគ្នាក្នុងស៊ុតរកគ្រាប់បាល់ និងយកជ័យជម្នះដល់ក្រុមពួកគេនីមួយៗ ខណៈដែរក្រុមខ្លាំងៗក្នុងព្រឹត្តិការណ៍លើកនេះ ប្រទេសរួចមាន អេស្ប៉ាញ, បារាំង និងអង់គ្លេស និងម្ចាស់ផ្ទះអាល្លឺម៉ង់ ក្លាយជាក្រុមដែលមានភាគរយក្នុងការឈ្នះពាន។
 
ក្តីរំពឹងជាច្រើនបានធ្លាក់ទៅលើកីឡាករល្បីៗមួយចំនួន ដូចជា Kylian Mbappe ប្រធានក្រុមបារាំង, Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់, Harry Kane ប្រធានក្រុមអង់គ្លេសរកបាន ១គ្រាប់ ដែលកាលពីមុនសុទ្ធសឹងតែជាកីឡាករដែលតែងរកបានគ្រាប់បាល់ច្រើនក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប។ ប៉ុន្តែលើកនេះ ឈានដល់ការប្រកួតទី១៧ តារាល្បីទាំងនេះ នៅមិនទាន់មានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅឡើយ។
  


កីឡាករវ័យក្មេងកំពុងលេចធ្លោរក្នុងការប្រកួតដូចជា Florian Wirtz, Jamal Musiala របស់ក្រុមអាល្លឺម៉ង់ជាដើម តែងបង្កើតឱកាសនាំមុខដល់ក្រុមរបស់ពួកគេពីការស៊ុតទម្លោះសំណាញ់ទីគូប្រកួត។ សញ្ញានេះបង្ហាញថាតំណែងស្បែកជើងមាស នឹងមានបេក្ខភាពថ្មីមកប្រជែងដណ្តើមក្នុង Euro 2024 លើកនេះ។
 
ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ហើយការប្រកួតវគ្គចែកពូលកំពុងប្រជែងយ៉ាងស្វិតស្វាញ ការប្រជែងស្បែងជើងមាសក៏ដើរទន្ទឹមគ្នា។ 
 
Jamal Musiala ជាកីឡាករដែលរកបានគ្រាប់បាល់ ២គ្រាប់ មុនគេ បន្ទាប់ពីរូបគេរកបាននៅក្នុងការប្រកួតអាល្លឺម៉ង់យកឈ្នះស្កុតឡែន ៥-១ និងនៅក្នុងជំនួបយកឈ្នះលើក្រុមហុងគ្រី ២-០ ជំនួបពូល A។ 
 
កីឡាករដែលរកបានគ្រាប់បាល់ម្នាក់មួយគ្រាប់រួមមាន៖ Kai Havertz, Florian Wirtz, Ilkay Gundogan, Amre Can, Niclas Fullkrug អាល្លឺម៉ង់, Fabian Ruiz, Alvaro Morata, Dani Carvajal អេស្ប៉ាញ, Michel Aebischer, Kwadwo Duah , Breel Embolo, Xherdan Shaqiri ស្វ៊ីស, Wout Weghorst, Cody Gakpo ហូឡង់, Jude Bellingham, Harry Kane អង់គ្លេស, Nedim Bajrami, Klaus Gjasula, Qazim Laci អាល់បានី, Alessandro Bastoni, Nicolo Barella អ៊ីតាលី, Bernabas Vargas ហុងគ្រី, Adam Buksa ប៉ូឡូញ, Christian Eriksen, Morten Hjulmand ដាណឺម៉ាក, Erik Janza, Ivan Schranz, Jan Karnicnik ស្លូវេនី, Nicolae Stanciu, Razvan Marin, Denis Dragus រូម៉ានី, Georges Mikautade ហ្ស៊កហ្ស៊ី, Arda Guler, Mert Muldur, Kerem Akturkoglu តួកគី, Lukas Provod ឆែក, Francisco Conceicao ព័រទុយហ្កាល់, Andrej Kramaric ក្រូអាស៊ី, Scott McTominay ស្កុតឡែន, Luka Jovic ស៊ែប៊ី៕
 

Tag:
 Euro 2024
  Jamal Musiala
© រក្សាសិទ្ធិដោយ thmeythmey.com