ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
លោក Sam Schweingruberបន្តកិច្ចសន្យា២ឆ្នាំបន្ថែមទៀតជាមួយភ្នំពេញក្រោន
28, Oct 2014 ,
3:02 pm
រូបភាព
×
ដោយ:
រួបរួម
ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ នេះ ថា ពួកគេសម្រេចបន្តកិច្ចសន្យារយៈពេល២ឆ្នាំបន្ថែមទៀតជាមួយគ្រូបង្វឹកជនជាតិស្វ៊ីស លោក Sam Schweingruber ដែលបានដឹកនាំក្លិបទទួលបានតំណែងជើងឯកកាលពីរដូវកាលមុន។
លោក Sam Schweingruberដែលបានចូលដឹកនាំក្លិបភ្នំពេញក្រោន ចាប់តាំងពីខែតុលា ឆ្នាំ២០១២ មក បាននិយាយពីអារម្មណ៍របស់ខ្លួនថា៖ «នៅពេលដែលខ្ញុំបានមកដល់ទីនេះ ក្លិបស្ថិតក្នុងពេលវេលាដ៏ពិបាក ហើយមានការងារដ៏មមាញឹកដើម្បីរៀបចំរចនាសម្ព័ន្ធដ៏ត្រឹមត្រូវមួយ។ យើងបន្តវិវត្តទៅមុខ ហើយទទួលបានតំណែងកាលពីរដូវកាលមុន»។
គ្រូបង្វឹកជនជាតិស្វ៊ីសរូបនេះ បានបន្ថែមថា៖ «ជាមួយនឹងការដឹកនាំ និងការគាំទ្ររបស់លោក រិទ្ធី សំណាង ដែលជាប្រធានក្លិប ការងារខ្លាំងក្លារបស់បុគ្គលិក និងកីឡាករទាំងអស់ ធ្វើឲ្យខ្ញុំមានជំនឿថា ក្លិបភ្នំពេញក្រោន មានអនាគតដ៏ប្រសើរនៅចំពោះមុខ។ ខ្ញុំរីករាយណាស់ដែលបានសម្រេចបន្តដឹកនាំក្លិបដើម្បីឈានទៅរកជ័យជម្នះបន្ថែមទៀត»។
សមាជិកគ្រូបង្វឹក៖
ស្របពេលជាមួយគ្នានេះ ផងដែរ តាមរយៈសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ ក្លិបភ្នំពេញក្រោន បានបង្ហាញមុខ លោក Jonny Carter ដែលត្រូវបំពេញតួនាទីជាជំនួយការរបស់លោក Sam។ បុរសសញ្ជាតិវេលស៍ វ័យ៣៩ឆ្នាំ ដែលមានដើមកំណើតនៅទីក្រុង Cardiff រូបនេះ មានបទពិសោធន៍លើការដឹកនាំបង្វឹកអស់រយៈពេលជាង១៥ឆ្នាំ នៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី និងហុងកុង។
លោក Tom Legg ជនជាតិអង់គ្លេស បានក្លាយជានាយកបច្ចេកទេសថ្មីនៃកម្មវិធីថ្នាលរបស់ក្លិប។ លោក Tom វ័យ២៧ឆ្នាំ មានបទពិសោធន៍បង្វឹកនៅសហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេ ហើយបាននាំកម្មវិធីបង្វឹកមួយចំនួននៅកេនយ៉ា និងសេរ៉ាឡេអូន ផងដែរ។
កីឡាករចំណូលថ្មី៖
ក្លិបភ្នំពេញក្រោនក៏បង្ហាញឈ្មោះកីឡាករចំណូលថ្មីបីរូបផងដែរ ក្នុងនោះមានខ្សែបម្រើហូឡង់ KoenBosmaខ្សែបម្រើខ្មែរ-បារាំង វ៉ា សុខថន និងអតីតខ្សែបម្រើក្លិបអាស៊ីអឺរ៉ុប សារី ម៉ាត់រូទីន។ កីឡាករទាំងបី មានកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិប៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
5 ថ្ងៃ
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
2 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
4 ថ្ងៃ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
3 ថ្ងៃ
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម