កីឡាជាតិ
ជាតិ
លោក ណាថាន់ ចាត់ទុកប្រកួតគុនខ្មែរលើទឹកដីបារាំង ជាដំណើរនាំក្បាច់គុនដូនតា បង្ហាញអន្ដរជាតិ
17, May 2024 , 9:59 pm        
រូបភាព
ព្រឹត្តិការណ៍ប្រកួតនៅទីក្រុង Bordeau រូបពី Kun Khmer Haha Super Fight
ព្រឹត្តិការណ៍ប្រកួតនៅទីក្រុង Bordeau រូបពី Kun Khmer Haha Super Fight
កីឡាករ-កីឡាការិនីគុនខ្មែរ ៦រូប ត្រៀមប្រកួតនៅលើទឹកដីទីក្រុង Bordeaux ប្រទេសបារាំង នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ Kun Khmer Super Fight។ លោក ស៊ីថូ ណាថាន់ អ្នកអត្ថាធិប្បាយប្រដាល់ផ្ទាល់ក្នុងកម្មវិធីនេះ យល់ឃើញថា នេះជាការនាំយកគុនខ្មែរទៅកាន់អន្ដរជាតិ បានស្គាល់កាន់តែច្បាស់។



កីឡាករ-កីឡាការិនី៦រូប ដែលត្រូវត្រៀមប្រកួតនោះ មានដូចជា៖ ឈឿង ល្វៃ, លន បញ្ញា, កីឡាការិនី ទួន ស្រីភីន, ឃីម បូរ៉ា, ឈុត សេរីវាន់ថង, និង កីឡាករ ធីម សៀងហៃ ដែលបង្ហាត់គុនខ្មែរប្រចាំក្លិបប្រដាល់ The Temple នាទឹកដី Bordeau។
 
លោក ស៊ីថូ ណាថាន់ យល់ឃើញថា នេះ គឺជាជំហានល្អ ក្នុងការបង្ហាញទៅកាន់អន្ដរជាតិពីវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនដូខតាខ្មែរ។ «ការប្រកួតកីឡាប្រដាល់នេះ គឺជាការនាំគុនខ្មែរទៅកាន់ពិភពលោក។ នេះ គឺជារឿងមួយ ដែលយើងតែងតែចង់បានគ្រប់ៗគ្នា។»។ អ្នកអត្ថាធិប្បាយប្រដាល់រូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ឈឿង ល្វៃ ត្រូវប្រកួតជាមួយ Omar Samb ចំណែក លន បញ្ញា ត្រូវប៉ះជាមួយ Oumar Bathily។ រីឯកីឡាការិនី ទួន ស្រីភីន ត្រូវប្រកួតជាមួយ Alexandra Chatenet។ ឃីម បូរ៉ា និង ឈុត សេរីវាន់ថង​ ត្រូវប្រកួតជម្រុះជាមួយកីឡាករបរទេស២រូបផ្សេងទៀត។ ក្នុងលក្ខខ័ណ្ឌ កីឡាករកម្ពុជា ២រូបនេះឈ្នះ ពួកគេ នឹងត្រូវប្រកួតជាមួយគ្នា ដណ្ដើមឡាន៕
 

Tag:
 ស៊ីថូ ណាថាន់
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com