ជាតិ
វីដេអូ
នាយយ៉ាន ឆ្ងល់ក្នុងនំស្លឹកចាក គ្មានផ្លែចាក ![រូបភាព សប្ដាហ៍ទី11](https://image.thmeythmey.com/pictures/2024/03/16/16320241402untitled-1.jpg)
រូបភាព សប្ដាហ៍ទី11
×![]()
នៅតំបន់សមុទ្រ អ្នកលក់ផ្លែឈើ មានច្រើន និងលក់ផ្លែឈើច្រើនប្រភេទ។ ប៉ុន្តែមានផ្លែឈើមួយប្រភេទ ដែលដើមរបស់វាដុះតែនៅទឹកដីជាប់សមុទ្រប៉ុណ្ណោះ ពោលនោះគឺផ្លែចាក។ ជារៀងរាល់ថ្ងៃ អ្នកស្រី ផាត ស្រីនួន ដែលជាអ្នកក្រុងព្រះសីហនុ ចេញទៅព្រៃយកស្លឹកចាក ធ្វើនំ។ គាត់មិនយកផ្លែចាកទេ ពីព្រោះក្នុងនំស្លឹកចាកមាន ម៉្សៅអង្ករដំណើប សាច់ដូងខ្ចី ខ្ទិះដូង និងគ្រាប់ល្ង ប៉ុន្តែគ្មានផ្លែចាកទេ។
លាងទឹកហើយ អ្នកស្រីនួន យកកន្ត្រៃទៅកាត់ស្លឹកចាកត្រឹម៤សង់ទីម៉ែត្រ លើ៤០សង់ទីម៉ែត្រ។ បន្ទាប់មកគាត់លាយគ្រឿងផ្សំទាំងអស់។ រួចរាល់ គាត់យកវាទៅដាក់លើស្លឹក។ ក្រោយបានវេចក្នុងស្លឹកចាក៣ទៀត សម្រាប់នំមួយ។ គាត់ប្រមូលនំ៥ជាមួយគ្នា ទៅដោតឈើចង្កាក់ ទៅអាំង។ អាំងហើយ អ្នកស្រីនួន ផ្ដុំ២ផ្ទាំងជាមួយគ្នា ចងជាមួយកៅស៊ូធ្វើជា១ដុំ នំចំនួន១០នំ លក់៦០០០រៀល។ នំនេះវាស្វិត ប្រវែងប្រហែល១២សង់ទីម៉ែត្រ ទទឹងប្រហែល៣សង់ទីមែត្រ។ វាតូចនិងស្ដើង ដើម្បីស្រួលអាំង។
អ្នកវិទ្យាសាស្ត្រហៅផ្លែចាក ជាភាសាឡាតាំងថា ៖ « nypa fruticans »។ ផ្លែឈើនេះផ្អែម ក៏ប៉ុន្តែវាពិបាកដាំ និងពិបាកឃើញ ក្នុងព្រៃក្បែរដៃព្រែក ពីព្រោះដើមចាកមិនសូវផលិតផ្លែច្រើនប៉ុន្មានទេ។ នេះជាមូលហេតុដែលគ្មានទីផ្សារ។ ដើមឈើនេះមានរូបរាងស្រដៀងដូង។ គេប្រើផ្លែចាកធ្វើជាថ្នាំ សម្រាប់ក្រពាក់ ពោះវៀន និងសម្រាប់ជំងឺទឹកនោមផ្អែម៕
© រក្សាសិទ្ធិដោយ thmeythmey.com