ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើបអុីអន តាំងពិព័រណ៍ផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ
24, May 2024 , 11:13 am        
រូបភាព
សហគ្រិនខ្មែរ(Khmer Enterprise) និងផ្សារទំនើបអ៊ីអន ប្រកាសពីកាតាំងរពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តាផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ ផ្សារទំនើបបអ៊ីអនសែនសុខ និងផ្សារទំនើបអ៊ីអនមានជ័យ។ ការតាំងពិព័រណ៍រយៈពេល៣សប្តាហ៍នេះ មានគោលបំណងលើកកម្ពស់ ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មី ទាំងក្នុងស្រុកនិងអន្តរជាតិ សម្រាប់ផលិតផលក្នុងស្រុក ។
 
នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនបានចាប់ដៃគូក្នុងការលើកកម្ពស់ផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតផលក្នុងស្រុកឱ្យកាន់តែមានទីផ្សារ ហើយពាក្យស្លោករបស់ពិព័រណ៍ គឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។
 
លោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយ ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃការគាំទ្ររបស់អតិថិជនចំពោះផលិតផលក្នុងស្រុក។ ភាពជាដៃគូជាមួយ AEON សម្រាប់ពិព័រណ៍ ផលិតផលក្នុងស្រុកនេះនឹងពង្រីកការលក់ និងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើប និងទីផ្សារផ្សេងៗទៀត។ សហគ្រិនខ្មែរ នឹងបន្តបេសកកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិ។»



អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) លោក ស៊ិន ពិសី មានប្រសាសន៍ថា៖ «ផ្សារទំនើបអ៊ីអន នៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំណីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង៣សាខាដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។»
 
សូមចូលរួមគាំទ្រ ផលិតផលក្នុងស្រុកជាច្រើនដែលបំពេញតាមស្តង់ដា គុណភាព និងសុវត្ថិភាព មានដូចជាគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ  បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពីនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើគ្រប់ផលិតល និងមានឱកាសឈ្នះរង្វាន់រាល់ការជាវចាប់ពី ១៥ដុល្លារឡើងទៅ។ ការផ្តល់ជូនពិសេសទាំងនេះ សម្រាប់តែអតិថិជនដែលគាំទ្រផលិតផលក្នុងស្រុក ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះតែប៉ុណ្ណោះ៕
 
(អត្ថបទពាណិជ្ជកម្ម)

















© រក្សាសិទ្ធិដោយ thmeythmey.com