ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានប្រាក់ត្រលប់ ១០% រាល់ចាយតាមកាតឥណពន្ធ AMK UnionPay​ នៅ AEON Cambodia
24, May 2024 , 2:09 pm        
រូបភាព
រីករាយជាមួយការចាយប្រាក់បែបឌីជីថល និងទទួលបានប្រាក់ត្រលប់ ១០% នៅ AEON Cambodia ទាំង៣សាខានៅភ្នំពេញ ដោយគ្រាន់តែទូទាត់ទំនិញជាមួយកាតឥណពន្ធ AMK UnionPay លើម៉ាស៊ីនឆូតកាត POS គ្រប់ធនាគារ។

រយៈពេលប្រម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
 
លក្ខន្តិក៖
  • ទឹកប្រាក់ត្រលប់ ១០% មិនលើសពី ៥ដុល្លារ សម្រាប់ការចាយចាប់ពី ២៥ដុល្លារឡើងទៅ
  • ទទួលបានប្រាក់ត្រលប់ ១ដងក្នុងមួយថ្ងៃ និង ១០ដងក្នុងមួយកាត ក្នុងរយៈពេលប្រម៉ូសិន
  • សម្រាប់តែការទិញពីផ្សារទំនើបអ៊ីអនជាន់ផ្ទាល់ដី និងហាងលក់ទំនិញទូទៅជាន់ទី១
  • ប្រភេទប្រតិបត្តិការ៖ ការទូទាត់តាមកាតនៅលើម៉ាស៊ីនឆូតកាត (POS) ដែលដែលភ្ជាប់បណ្តាញជាមួយ UnionPay
  • ទឹកប្រាក់ នឹងបញ្ចូលត្រលប់ទៅគណនីរបស់អតិថិជន នៅថ្ងៃបន្ទាប់ពីការធ្វើប្រតិបត្តិ
  • ប្រម៉ូសិនសម្រាប់អ្នកមកមុន បានមុន
  • លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្ត។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com