ជាតិ
វីដេអូ
ហាងលក់គ្រឿងទេស LA PLANTATION ដាក់តាំងឧបករណ៍កិនម្រេចបុរាណច្រើនប្រភេទ ![](https://image.thmeythmey.com/pictures/2024/05/25/front_credit.jpg)
×![]()
ភ្នំពេញ៖ ក្នុងហាងលក់គ្រឿងទេស LA PLANTATION មានសារមន្ទីរមួយបន្ទប់ ដែលស្ថិតនៅជាន់ទីមួយនៃអគារ។ ជាក្រុមហ៊ុននេះផលិតម្រេច ដូច្នេះវត្ថុបុរាណភាគច្រើនដែលមានតាំង ក៏ជាម៉ាស៊ីនកិនគ្រាប់ម្រេច និងប្រដាប់ដាក់ម្រេចកិនដែរ។ នៅទីនេះ ក៏មានម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនកិនអំបិល និងប្រដាប់ដាក់អំបិលដែរ ដែលស្ទើរតែទាំងអស់ ត្រូវបាននាំមកពីទ្វីបអឺរ៉ុប ពិសេសពីប្រទេសបារាំង។ មានវត្ថុពីសម័យផ្សេងៗ ពីសតវត្សទី១៩ និងសតវត្សទី២០។ វាធ្វើអំពីធាតុផ្សេងៗដែរ ដូចជាឈើ កែវ សេរ៉ាមិក និងដែក ជាពិសេសសម្រាប់គ្រឿងខាងក្នុង។ ខ្លះមានរចនាបថបែបពាណិជ្ជកម្ម ខ្លះមានរចនាបថបែបសិល្បៈ។ វត្ថុតាំងទាំងអស់នោះ ទាក់ទងនឹងគ្រឿងទេស និងផលិតផលម្រេចសរីរាង្គ ដែលហាងនេះមានលក់។ គេដាក់តាំងវា ដើម្បីបង្ហាញអំពីភាពពិតនៃគ្រឿងទេសទាំងអស់ដែលគេផលិត។ មិនប្រើប្លាស្ទិក គ្រឿងទេសដែលគេលក់ គឺគេប្រើក្រដាសស៊ីម៉ងត៍ និងក្រដាសកាតុង ឬកែវ សម្រាប់ខ្ចប់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
ពីបុរាណ មនុស្សត្រូវការបុក ឬកិនគ្រឿង។ ដើម្បីកិន គេប្រើថ្មធម្មជាតិ ពីព្រោះវាធ្ងន់។ ថ្មធំៗបង្វិលដោយប្រើកម្លាំងសត្វ ហើយថ្មតូចបង្វិលដោយប្រើកម្លាំងដៃ។ ចាប់ពីសតវត្សទី១៩ គេចាប់ផ្ដើមប្រើគ្រឿងដែកដើម្បីកិន ដែលធ្វើឱ្យមានម៉ាស៊ីនតូចទៅៗ។ គឺជាប្រដាប់កិនបែបនេះហើយ ដែលមានតាំងក្នុងសារមន្ទីរ LA PLANTATION ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ដើមម្រេចគេដាំនៅទ្វីបអាស៊ី ខណៈម៉ាស៊ីនកិនគ្រាប់ម្រេច គេច្នៃនៅទ្វីបអឺរ៉ុប។
![](https://image.thmeythmey.com/pictures/2024/05/25/credit___1_.jpeg)
ក្រុមហ៊ុន LA PLANTATION មានផ្នែកផ្សេងៗដូចជាចម្ការម្រេចកំពត កសិកម្មគ្រឿងទេស និងតែច្រើនមុខ។ ផ្នែកបដិសណ្ឋាកិច្ច មានការទទួលភ្ញៀវទេសចរក្នុងចម្ការ សណ្ឋាគារ និងភោជនីយដ្ឋាន ហើយផ្នែកសប្បុរសធម៌ ផ្ដល់ឱកាសឱ្យកុមារាកុមារីក្រីក្រទៅរៀន។ ហាងពាក្យបារាំង plantation មានន័យថា ចម្ការ៕
![](https://image.thmeythmey.com/pictures/2024/05/25/credit___2_.jpeg)
![](https://image.thmeythmey.com/pictures/2024/05/25/credit___3_.jpg)
![](https://image.thmeythmey.com/pictures/2024/05/25/credit___4_.jpeg)
Tag:
ម្រេច
ឧបករណ៍កិនម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com