ជាតិ
រដ្ឋបាលជលផលប្រកាសបិទរដូវនេសាទ ដើម្បីទុកឱកាសត្រីពងកូន
27, May 2024 , 10:49 am        
រូបភាព
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣០ កញ្ញា ដើម្បីទុកឱកាសត្រីពងកូន។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ អាចប្រើប្រាស់បានតែឧបករណ៍នេសាទ បែបលក្ខណៈគ្រួសារប៉ុណ្ណោះ។



យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី២០ ឧសភា ភូមិសាស្រ្តដែលត្រូវបិទការនេសាទ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ 
 
ចំពោះខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ត្រូវបានណែនាំឱ្យបិទការនេសាទ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។ 
 
ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវដល់សាធារណជន និងអ្នកនេសាទទាំងអស់ អនុវត្តតាមសេចក្ដីជូនដំណឹងឱ្យបានត្រឹមត្រូវ ដើម្បីការពារធនធានជលផលដល់អ្នកជំនាន់ក្រោយ៕  
 
 

Tag:
 រដូវនេសាទ
  រដ្ឋបាលជលផល
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com