ជាតិ
វីដេអូ
ពលរដ្ឋ នឹងងាយស្រួលធ្វើដំណើរ តាមរយៈផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ទៅផ្លូវជាតិលេខ ៤
01, Jun 2024 , 9:59 am        
រូបភាព
ដោយ៖ អ៊ុត រស្មី និង ហេង ស្រីលីន

កំពត៖ ក្រុមហ៊ុនសុខាអូតែល បានសាងសង់ផ្លូវមួយខ្សែទៀតពីឧទ្យានភ្នំបូកគោទៅផ្លូវជាតិលេខ៤ ក្រោយវិនិយោគ និងអភិវឌ្ឍន៍ឧទ្យាននេះ អស់រយៈពេលជិត២០ឆ្នាំ។ ផ្លូវថ្មីនេះ តភ្ជាប់ពីចម្ការដូងប្រេងរបស់លោក ម៉ុង ឬទ្ធី ត្រង់គីឡូម៉ែត្រលេខ ១៥៨ +២៥១  ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ លើភ្នំបូកគោ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។  

ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក ស្វាយ វឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈ បានលើកឡើងថា  គម្រោងមួយនេះ បានចាយថវិកាអស់ច្រើន ដោយអស់ ៣លានដុល្លារ ក្នុងមួយ១គីឡូម៉ែត្រ។ ទោះយ៉ាងណាផ្លូវមួយនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ពលរដ្ឋ។


 

© រក្សាសិទ្ធិដោយ thmeythmey.com