ជាតិ
វីដេអូ
សិល្បករ និងសិល្បការិនី ស្នើឱ្យអ្នកពាក់ព័ន្ធរួមគ្នាជំរុញ និងគាំទ្រកសិផលខ្មែរ
01, Jun 2024 , 5:29 pm        
រូបភាព
ដោយ៖ ម៉េង សៀវម៉ី និង ឈុំ ចន្ថា

ភ្នំពេញ៖ សិល្បករ និងសិល្បការិនី បានអំពាវនាវដល់ពលរដ្ឋ ចុងភៅមង្គលការ ភោជនីយដ្ឋាន ជួយទិញផលិតផលកសិកម្មខ្មែរឱ្យបានច្រើន ក្នុងស្មារតីជាតិនិយម។ ការចូលរួមរបស់សាធារណជន គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះពួកគេក៏ស្នើឱ្យកសិករប្រឹងប្រែងដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍន៍ផលិតផលគ្រប់ប្រភេទ ស្របតាមស្តង់ដារ អនាម័យផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ 
 
 
សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ដោយមានការចូលរួមពី លោកស្រី ពេជ ចន្ទមុន្នី ភរិយាសម្តេច នាយករដ្ឋមន្រ្តីកម្ពុជា ព្រះនាង នរោត្តម ជេនណា អ្នកផលិតមាតិកា និងតារាចម្រៀងល្បីៗ និងតារាសម្តែងជាច្រើនរូបផងដែរ។
 
ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ កម្មវិធីរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ ផងដែរ៕























© រក្សាសិទ្ធិដោយ thmeythmey.com