ជាតិ
ក្រុមហ៊ុនវៀតណាមមួយ កំពុងស្វែងទីតាំងវិនិយោគកែច្នៃកសិផល និងចំណីអាហារនៅកម្ពុជា
09, Jun 2024 , 8:39 pm        
រូបភាព
រូបភាព៖ CDC
រូបភាព៖ CDC
ក្រុមហ៊ុន Hung Hua Group របស់វៀតណាម កំពុងស្វែងរកទីតាំងវិនិយោគកែច្នៃកសិផល និងចំណីអាហារនៅកម្ពុជា។ ក្រុមហ៊ុននេះ មានអាយុកាលប្រហែល៥០ឆ្នាំ និងមានការទទួលស្គាល់គុណភាពជាអន្តរជាតិ លើផលិផលចំណីអាហារ ដោយផ្តោតលើមុខសញ្ញាអាទិភាពដូចជា បង្គា ត្រី កាហ្វេ ស្វាយចន្ទី បន្លែផ្លែឈើ ដែលឈានមុខគេផ្គត់ផ្គង់លើទីផ្សារ អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី មជ្ឈឹមបូព៌ា និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី។



បើតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសវៀតណាមកន្លងទៅ ក្រុមហ៊ុន Hung Hua Corporation បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រុមហ៊ុន Rithy Granith Cambodia Co., Ltd. ក្នុងការវិនិយោគក្នុងវិស័យកែច្នៃកសិផល និងចំណីអាហារ។

បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ កំពុងជ្រើសរើសទីតាំងវិនិយោគ និងពន្លឿនការសិក្សាលើការជំរុញខ្សែច្រវ៉ាក់កែច្នៃផលិតផលសក្តានុពលនៅកម្ពុជា ដូចជា ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំកសិផលផ្សេងៗទៀត៕  
 


Tag:
 កសិកម្ម
  កែច្នៃកសិផល
  Hung Hua Group
© រក្សាសិទ្ធិដោយ thmeythmey.com