ជាតិ
មានករណីឆបោកតាមអនឡាញ! សមាគមធនាគារកម្ពុជា ក្រើនរំឭកឱ្យសាធារណជនប្រុងប្រយ័ត្ន
10, Jun 2024 , 2:59 pm        
រូបភាព
លោក រ័ត្ន​ សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា
លោក រ័ត្ន​ សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា
ថ្មីៗនេះ ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា រកឃើញគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ»តាមរយៈទំព័រហ្វេសប៊ុក។



បើតាមសមាគមធនាគារ ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះធឆបោកតាមអនឡាញ, សមាគមធនាគារកម្ពុជានាគារណាមួយ ចម្លងរាល់មតិការដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាននោះ ហើយតភ្ជាប់ទំព័រហ្វេសប៊ុកក្លែងក្លាយ ដែលទើបតែបង្កើតទៅនឹងគេហទំព័ររបស់ពួកគេ។ 
 
លើសពីនេះ ជនឆបោកក៏បានក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី។ ជនឆបោក នឹងណែនាំទៅជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈខេអេច ឃូអរ (KHQR) ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅ CBC មុននឹងផ្តល់កម្ចី ឬដើម្បីហេតុផលណាមួយទៀត ។
 
ជាទូទៅទំព័រហ្វេសប៊ុកក្លែងក្លាយ ពុំមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគារ (Logo) ខុសប្លែកពីរូបភាពដើមរបស់និមិត្តសញ្ញានោះ។ ម្យ៉ាងទៀត សំណេរនៅលើទំព័រក្លែងក្លាយ ជាទូទៅតែងខុសវេយ្យាករណ៍ និងការផ្សាយពាណិជ្ជកម្មដដែលៗ។ នេះជាការកត់សម្គាល់របស់សមាគមធនាគារ។  
 
ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា បា​នក្រើនរំឭកដល់សាធារណជន ឱ្យប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ តាមការស្កេន KHOR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ។ ក្នុងករណីសង្ស័យ អតិថិជន គួរតែទាក់ទងបន្ទាន់ទៅគ្រឹះស្ថាន ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជា មធ្យោបាយដែលគ្រឹះស្ថានផ្លូវការ ប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត៕  

Tag:
 ឆបោកតាមអនឡាញ
  សមាគមធនាគារកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com