ជាតិ
សេដ្ឋកិច្ច
ភាគហ៊ុនក្រុមហ៊ុន Apple ហក់ឡើងខ្ពស់ ក្រោយប្រកាសមុខងារ AI ថ្មី ![Apple បើកដំណើរការ Apple Intelligence ដែលជាប្រព័ន្ធ AI ផ្ទាល់ខ្លួនសម្រាប់ iPhone, iPad និង Mac ។ រូបភាព ៖ Apple](https://image.thmeythmey.com/pictures/2024/06/12/f.png)
Apple បើកដំណើរការ Apple Intelligence ដែលជាប្រព័ន្ធ AI ផ្ទាល់ខ្លួនសម្រាប់ iPhone, iPad និង Mac ។ រូបភាព ៖ Apple
×![]()
ភាគហ៊ុនរបស់ Apple បានហក់ឡើងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីមុខងារ AI ថ្មី ដែលជួយឱ្យដើមទុនរបស់ខ្លួនតិចជាងគូប្រជែង Microsoft ត្រឹមតែ ៤០ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Reuters។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងមួយថ្ងៃបន្ទាប់ពីពួកគេបានប្រកាសអំពីមុខងារ AI ថ្មីជាច្រើន ដែលរំពឹងថានឹងជួយឱ្យតម្រូវការប្រើប្រាស់ទូរស័ព្ទ iPhone កើនឡើងម្តងទៀត។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី១១ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើន ៧,៣ភាគរយដល់កំណត់ត្រាថ្មីមួយ។ កំណើនភាគហ៊ុននេះ បង្កើនដើមទុនរបស់ក្រុមហ៊ុនដល់ ៣១៨០ពាន់លានដុល្លារ ជិតស្មើនឹង ៣២២០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Microsoft ។ ដើមទុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏លើសពីក្រុមហ៊ុនបន្ទះឈីប Nvidia (២៩៧០ពាន់លានដុល្លារ) ផងដែរ។
កាលពីមុន ភាគហ៊ុនរបស់ក្រុមហ៊ុននេះស្ថិតនៅក្រោមសម្ពាធ ដោយសារតែតម្រូវការ iPhone ចុះខ្សោយ ហើយអ្នកវិនិយោគព្រួយបារម្ភថា Apple ដើរយឺតក្នុងការប្រណាំង AI សកល។
នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ក្រុមហ៊ុន Apple បានប្រកាសពីការធ្វើឱ្យប្រសើរឡើងចំពោះជំនួយការ Siri និម្មិតរបស់ខ្លួនដូចជា ការឆ្លើយសំណួរកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះក៏បានបន្ថែមមុខងារ Apple Intelligence AI កំណត់ទៅកម្មវិធី ដែលអាចកំណត់អត្តសញ្ញាណការជូនដំណឹង និងសារសំខាន់ៗដោយស្វ័យប្រវត្តិ សំយោគខ្លឹមសារអ៊ីមែល សរសេរកថាខណ្ឌឡើងវិញ ឬលុបរូបភាពផ្នែកខ្លះក្នុងរូបថត។
បន្ទាប់ពីព្រឹត្តិការណ៍នេះ អ្នកវិភាគជាបន្តបន្ទាប់បានលើកឡើងពីការព្យាករតម្លៃភាគហ៊ុនរបស់ Apple។ អ្នកខ្លះនិយាយថាមុខងារថ្មីទាំងនេះអាចបង្កើតសន្ទុះទាក់ទាញផលិតផល Apple ឡើងវិញ ខណៈក្រុមហ៊ុនត្រៀមចេញ iPhone ថ្មីនៅរដូវស្លឹកឈើជ្រុះ។
កំណើនភាគហ៊ុនរបស់ Apple នឹងធ្វើគូប្រជែងមួយចំនួនមានការព្រួយបារម្ភ។ កាលពីខែមករា ក្រុមហ៊ុន Microsoft បានវ៉ាដាច់ Apple ដើម្បីដណ្តើមតំណែងកំពូលនេះ។ កាលពីសប្តាហ៍មុន Nvidia ក៏បានវ៉ាដាច់ Apple ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ២ ផងដែរ។ ប៉ុន្តែបច្ចុប្បន្ន Apple ស្ថិតនៅពីក្រោយតែក្រុមហ៊ុន Microsoft ប៉ុណ្ណោះ។
ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុនរបស់ Microsoft បានកើនឡើងជិត ១៧ភាគរយ ខណៈសន្ទុះរបស់ Apple មាន ១២ភាគរយ និង Nvidia មុនពេលការបំបែកភាគហ៊ុននៅដើមខែនេះមាកំណើន ១៦០ភាគរយ។ ទាំង Microsoft និង Nvidia ទទួលបាបផលចំណេញច្រើនពីការដាក់ដំណើរការនូវ AI ៕
© រក្សាសិទ្ធិដោយ thmeythmey.com