ជាតិ
ព័ត៍មានសុខភាព
សុខភាព
ធ្វើបែបនេះ សម្ពាធឈាមមិនងាយឡើងខ្ពស់ទេ
19, Jun 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនឲ្យសម្ពាធឈាមឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ និងស្ងប់ ព្រោះនៅពេលដែលអ្នកឆេវឆាវ និងមួលម៉ៅម្តងៗ សម្ពាធឈាមនឹងឡើងខ្ពស់ណាស់។ ដូចនេះ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាទេ គឺត្រូវតែរក្សាអារម្មណ៍ឲ្យបានល្អ ទើបអាចគ្រប់គ្រងសម្ពាធឈាមបាននឹងនរ។
  • អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ទើបអាចជួយគ្រប់គ្រងសម្ពាធឈាមឲ្យនឹងនរ និងការពារសរសៃឈាមមិនឲ្យរឹងនោះទេ។ ជាពិសេស អ្នកក៏គួរតែប្រយ័ត្នពីរបបអាហារផងដែរ ទើបសម្ពាធឈាមមិនងាយបុកឡើងខ្ពស់ខ្លាំង។
  • អ្នកគួរតែចូលគេងឲ្យបានពីព្រលប់ ហើយក្រោកពីព្រលឹម និងបរិភោគអាហារឲ្យបានទៀងពេល។ ការគេងបានគ្រប់គ្រាន់ និងគ្រប់ម៉ោង នឹងអាចជួយទប់សម្ពាធឈាមរបស់អ្នកមិនឲ្យឡើងខ្ពស់នោះទេ។
  • អ្នកដែលមានជំងឺលើសសម្ពាធឈាមគួរតែកាត់បន្ថយបរិភោគអាហារដែលហិរ មិនគួរផឹកតែ និងកាហ្វេ មិនគួរជក់បារី និងញ៉ាំស្រាទេ។ នៅពេលដែលអ្នកអាចតមអាហារទាំងនេះបាន នោះសម្ពាធឈាមនឹងមិនងាយឡើងខ្ពស់ទេ។
  • អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលប្រៃ ហើយប្រែមកពិសារបន្លែ និងផ្លែឈើវិញ។ ជាពិសេស អ្នកគួរតែបត់ជើងធំជារៀងរាល់ថ្ងៃ ទើបអាចគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យមានលំនឹងបាន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com