កីឡាជាតិ
ជាតិ
គ្រូជប៉ុនលោក Gyotoku​ ដឹកនាំ U16 កម្ពុជា ទៅឥណ្ឌូណេស៊ី ប្រជែង Asean U16
19, Jun 2024 , 4:39 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១៩ ខែមិថុនា ដើម្បីបំពេញបេសកកម្មក្នុងការប្រកួត Asean U16 Boy’s Championship ឆ្នាំ ២០២៤។

 
ក្រោមការដឹកនាំរបស់គ្រូជប៉ុនលោក Koji Gyotoku ក្រុម U16 ដែលមានសមាជិក២៣នាក់ នឹងទៅដល់ឥណ្ឌូណេស៊ី ដើម្បីត្រៀ​មខ្លួនជួបមីយ៉ាន់ម៉ា នៅជំនួបបើកឆាកពូល B នៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ៧ និង៣០នាទីយប់។ 
 


U16 កម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ។ ការប្រកួតជើងឯក Asean U16 Championship 2024 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ និងមានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ដោយក្នុងមួយពូលមាន៤ក្រុម។ ពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងសិង្ហុរី និងពូល C មាន ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ត្រាលី។
 
សមាសភាពកីឡាករ U16 កម្ពុជាទាំង២៣រូប ទៅប្រជែងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី មានដូចជា សាកាគីបារ៉ា រីនតារ៉ូ, ឃីវ ចាន់សិរីរិទ្ធ, ប៉ូយ វីសា, ឌឿន ជីតុង, ខៀវ សានស៊ីង, រឹម ចិត្រា, ទី សុភ័ក្រ, មុត រក្សា, ផាន វិរៈ, ពៅ ពីមករា, រ៉ូ សុវណ្ណរ៉ុង, រុន ម៉េងកួង, គារ វិសាល, អ៊ឺម ដាណាត, នឹម អូរវ៉ាន់ដា, លឹម វឌ្ឍនា, មិន រដ្ឋា, វ៉ន សុវណ្ណារ៉ា, សែន មហាម៉ាត់សឡេះ, សម្បត្តិ សំណាង, ម៉ាត់ ហ្វារីប, វ៉ាស៊ុណាន់ កៈសិដេជ៕
 




Tag:
 Asean U16
© រក្សាសិទ្ធិដោយ thmeythmey.com