ជាតិ
ផ្កាឈូករ័ត្នលើដី២ហិកតានៅកំពង់ចាម កំពុងទាក់ទាញទេសចរ
22, Jun 2024 , 8:59 am        
រូបភាព
ដោយ៖ ជៃ ភានិត
កំពង់ចាម៖ លោក ស៊ន ភារុំ បានបើកចម្ការផ្កាឈូករ័ត្នជាលើកដំបូង នៅភូមិកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លើទំហំដី ២ហិកតា ចម្ការផ្កាឈូករ័ត្នដ៏ស្រស់ស្អាតនេះ កំពុងទាក់ទាញអ្នកទេសចរមកកម្សាន្តជាច្រើន។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
លោក ស៊ន ភារុំ  បានចំណាយពេលជិត ៣ខែ ក្នុងការដាំផ្កាឈូករ័ត្ន ដើម្បីទាក់ទាញទេសចរ មកកម្សាន្តចម្ការរបស់ខ្លួន ។ ចម្ការឈូករ័ត្នដ៏ធំមួយនេះ ត្រូវបានបើកស្វាគមន៍ទេសចរចូលកម្សាន្ត និងផ្ដិតយករូបភាពដោយឥតគិតថ្លៃ។ 
  
លោក ស៊ន ភារុំ  ​បានរៀបរាប់ដូច្នេះ ៖ « ការដាំផ្កាលើកដំបូងនេះ  ដោយសារបញ្ហាអាកាសធាតុក្តៅធ្វើឱ្យឈូករ័ត្នមិនសូវល្អ ។   ហើយការដាំលើកដំបូងនេះ  ត្រូវការមើលថែស្រោចទឹកឱ្យបានគ្រប់គ្រាន់» ។ 
  


ទោះបីជាការដាំផ្កាលើកដំបូង របស់ លោក ភារុំ ហាក់មិនសូវទទួលបានផលល្អ តែម្ចាស់ចម្ការរូបនេះ បានបន្តដាំផ្កាឈូករ័ត្ន និងផ្កាផ្សេងៗទៀតជាច្រើនបន្ថែមទៀតដើម្បីកាន់តែផ្ដល់ភាពទាក់ទាញដល់អ្នកទេសចរ។ 
 




 «ឥឡូវនេះ ខ្ញុំកំពុងដាំផ្កាជាច្រើនផ្សេងទៀតជាដំណាក់កាល   ដើម្បីឱ្យផ្ការីកបណ្តាក់គ្នា ផុតពីផ្កាមួយចូលផ្កាមួយទៀត ងាយស្រួលក្នុងការទាក់ទាញទេសចរ មកលេងតំបន់នេះផងដែរ »។  នេះជាការលើកឡើងរបស់លោក ភារុំ ដែលបន្ថែមថា ប្រសិនលការដាំដុះលើកទី១ លើផ្ទៃដី២ ហិកតាទទួលជោគជ័យ លោកនឹងមានគម្រោងពង្រីកការដាំលើផ្ទៃដី៥ហិកតាបន្ថែមបន្តទៀត៕  


 

Tag:
 ផ្កាឈូករ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com