ជាតិ
ក្រោយទស្សនាពិព័រណ៍ស្នាដៃសិស្ស រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឲ្យយុវជនមានបំណិនជីវិត
22, Jun 2024 , 11:59 am        
រូបភាព
 
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទស្សនាក្នុងពិព័រណ៍ស្នាដៃសិស្សនៃវិទ្យាល័យយុគន្ធនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។   ក្នុងពិព័រណ៍នេះ លោក ហង់ជួន ណារ៉ុន បានឡើងថា សាលារៀនជំនាន់ថ្មី ជាកន្លែងពិសោធមួយ ផ្តល់វិធីសាស្រ្តបង្រៀនថ្មីៗ សម្រាប់ប្រើប្រាស់នៅក្នុងវិស័យអប់រំ។  ចំពោះការរៀបចំវិធីសាស្រ្តបង្រៀនបែបនេះ គឺដើម្បីឲ្យសិស្សអាចសិក្សាស្រាវជ្រាវ លើអ្វីដែលពួកគេស្រឡាញ់។ ក្រោយទស្សនាពីស្នាដៃសិស្សរួចមក មន្រ្តីរូបនេះ ក៏ចង់ឲ្យអាណាព្យាបាល បានឃើញពីស្នាដៃកូនៗរបស់ពួកគេ ដែលបានចំណាយពេលស្រាវជ្រាវកន្លងមក។ 

 
ក្រៅពីការអប់រំ សិស្សានុសិស្ស ត្រូវមានបំណិនជីវិត ការត្រិះរិះពិចារណា និងការវិវត្តិផ្សេងៗទៀត។  សូមជម្រាបថា ពិព័រណ៍នេះ បានបង្ហាញសមិទ្ធផលដែលជាស្នាដៃរបស់សិស្សជាច្រើនបែប ដែលជួយលើកស្ទួយវិស័យបច្ចេកវិទ្យាឱ្យកាន់តែល្អប្រសើរ។ ពិព័រណ៍នេះ រៀបចំឡើងតែ១ថ្ងៃប៉ុណ្ណោះ៕
សូមទស្សនាវិដេអូ៖ 


© រក្សាសិទ្ធិដោយ thmeythmey.com