ជាតិ
មនុស្សយន្ដ«NAO» រាំស្វាគមន៍ភ្ញៀវ ក្នុងពិព័រណ៍ស្នាដៃសិស្ស
22, Jun 2024 , 3:39 pm        
រូបភាព
 
ដោយ៖ ហេង ស្រីលីន និងភេន សុភ័ក្រ្ត
ភ្នំពេញ៖ មនុស្សយន្ត «NAO»  ត្រូវបានសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា(ខេមតិច) យកមកតាំងបង្ហាញ ក្នុងពិព័រណ៍ស្នាដៃសិស្ស។ វត្តមាននៃមនុស្សយន្តនេះ គឺចង់បង្ហាញពីបច្ចេកវិទ្យាថ្មីៗ សម្រាប់ឲ្យសិស្ស បានស្វែងយល់ពីលក្ខណៈពិសេសនានា នៃមនុស្សយន្តនេះ។ លោក ឆាម វ៉ាននូវ បុគ្គលិកនៃ សាកលវិទ្យាល័យ ខេមតិច បានលើកឡើងថា ក្រៅពីនិយាយភាសាអង់គ្លេស បានល្អ   «NAO» មានសមត្ថភាពរាំ បានយ៉ាងស្ទាត់ផងដែរ។  ក្នុងពិព័រណ៍នេះ «NAO» បានរាំកម្សាន្ត ដើម្បីស្វាគមន៍ភ្ញៀវ សិស្សានុសិស្ស ដែលមកទស្សនាពីស្នាដៃសិស្សផងដែរ។

 
ជាង២ឆ្នាំហើយ ដែលមនុស្សយន្ត«NAO» តែងបង្ហាញខ្លួនក្នុងពិព័រណ៍នានា។ នាពេលខាងមុខ «NAO» នឹងវិវត្តិខ្លួនបន្ថែមទៀត ដូចជាបន្ថែមភាសា កាយវិការឲ្យរស់រវើកជាងនេះ ជាដើម៕
 សូមទស្សនាវិដេអូលំអិត៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com