ជាតិ
លោក សម្យ កំសាន្ត៖ ពិព័រណ៍ស្នាដៃសិស្ស ជាកន្លែងបង្ហាញសមត្ថភាព និងជំនាញ
22, Jun 2024 , 6:19 pm        
រូបភាព
 
ដោយ៖ ហេង ស្រីលីន និងតុប វណ្ណារ៉ា  
 
ភ្នំពេញ៖  ពិព័រណ៍ស្នាដៃសិស្ស បានរៀបចំឡើងនៅថ្ងៃទី២២ មិថុនា នៅវិទ្យាល័យព្រះយុគន្ធរ។ ស្នាដៃសិស្សប្រមាណ ៤០០ស្តង់ ត្រូវបានដាក់បង្ហាញជាហូរហែ ក្នុងបរិវេណសាលា។ លោក សម្យ កំសាន្ត នាយករងវិទ្យាព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានលើកឡើងថា ពិព័រណ៍ស្នាដៃសិស្ស មានគោលបំណងធំ២ គឺទី១ គឺការផ្តល់ឱកាសឲ្យសិស្ស បានបង្ហាញសមត្ថភាព និងទី២ ឲ្យពួកគេអាចបង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួន ដែលវាជាជំហានមួយ សម្រាប់ធ្វើជាស្ពាន នាថ្ងៃអនាគត របស់ពួកគេ។

 
នេះជាលើកទី៦ហើយ នៃការពិព័រណ៍ស្នាដៃសិស្ស។ សកម្មភាពសិស្សចូលរួមតាំងពិព័រណ៌នេះ កាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក កំសាន្ត ក៏បានលើកទឹកចិត្តឲ្យអាណាព្យាបាលចូលរួមគាំទ្រស្នាដៃរបស់កូនៗ បន្ថែមទៀត ដើម្បីផ្តល់កម្លាំងចិត្ត ឲ្យសិស្សខិតខំស្វែងរកអ្វីដែលថ្មី នាពេលខាងមុខ។ 
 
លើសពីស្នាដៃសិស្ស នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ កាន់តែមានមោទកភាព នៅពេលសិស្សានុសិស្ស ចូលរួមប្រឡងប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានមេដាយ ប្រមាណ៤០០គ្រឿង គិតត្រឹម១ឆមាស កន្លងមក។  លោក សម្យ កំសាន្ត រំពឹងថា ក្នុងរយៈពេល១ឆ្នាំ សិស្សរបស់លោកនឹងទទួលបានមេដាយ ១ពាន់គ្រឿង៕

សូមទស្សនាវិដេអូលំអិត៖ 
 

Tag:
 ពិព័រណ៍ស្នាដៃសិស្ស
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com