ជាតិ
បទសម្ភាសន៍
វីដេអូ
យុវជន ភិរក្ស ឧត្តម រៀនទ្រឹស្តីផង អនុវត្តផង ទើបឆាប់ចេះ
23, Jun 2024 , 10:29 am        
រូបភាព
 

ដោយ៖ តុប វណ្ណារ៉ា និងសែម ប្រាក់ដាវ
ភ្នំពេញ៖ យុវជន ភិរក្ស ឧត្តម ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យព្រះយុគន្ធរ យល់ថា ការរៀនតាមរូបមន្ត តាមទ្រឹស្តី ធ្វើឱ្យសិស្សយល់មួយកម្រិត ហើយការអនុវត្តផ្ទាល់ធ្វើសិស្សយល់កាន់តែច្បាស់។ ឧត្តម បន្តថា រៀនទទួលបានចំណេះដឹង ចំណែកការអនុវត្ត គឺដើម្បីទទួលបានចំណេះធ្វើ។

 
ក្នុងពិព័រណ៌ស្នាដៃបង្កើតថ្មីរបស់សិស្ស កាលពីថ្ងៃទី22 មិថុនា ក្រុមរបស់ ឧត្តម បានបង្កើតយក ម៉ាស៊ីនចំហេះក្រៅ និងឧបករណ៍ចរន្តឆ្លាស់ ដែលជាស្នាដៃអនុវត្តចេញពីមេរៀន រូបវិទ្យា មកតាំងបង្ហាញ។
 
ម៉ាស៊ីនចំហេះក្រៅ និងឧបករណ៍ចរន្តឆាស់ នេះក្រុម ឧត្តម ចំណាយរយៈពេលបង្កើត ជាងពីរខែ ដោយមានសមាជិក ៤នាក់ចូលរួម។ យុវជនរូបនេះបានឱ្យដឹងថា ការធ្វើឧករណ៍ទាំងនេះ ពុំសូវមានផលលំបាកឡើយ ព្រោះបច្ចេកទេសផ្សេងៗមានក្នុងមេរៀន ចំណែកសម្ភារៈពួកគេងាយស្រួលរក និងកែច្នៃបាន។ មូលហេតុដែលនាំឱ្យ ឧត្តម បង្កើតឧបករណ៍ទាំងនេះឡើង ដោយសារចង់អនុវត្ត លើមេរៀនកំពុងរៀន ដើម្បីយល់ឱ្យកាន់តែច្បស់។
 
ស្នាដៃបង្កើតថ្មីរបស់សិស្សប្រមាណ ៤០០ស្តង់ បានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះយុគន្ធរ៕
សូមទស្សនាវិដេអូលំអិត៖ 


Tag:
 ពិព័រណ៍ស្នាដៃសិស្ស
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com