ជាតិ
មន្ត្រីជំនាញ បំផ្លាញអណ្ដូងរ៉ែខុសច្បាប់៣រណ្ដៅ នៅខេត្តព្រះវិហារ
23, Jun 2024 , 2:29 pm        
រូបភាព
រណ្ដៅរ៉ែ ដែលមន្ត្រីជំនាញរកឃើញុ។ រូបពី ក្រសួងរ៉ែ និងថាមពល
រណ្ដៅរ៉ែ ដែលមន្ត្រីជំនាញរកឃើញុ។ រូបពី ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានបើកប្រតិបត្តិការ ចុះបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់ បែបអនាធិបតេយ្យមួយកន្លែង នៅក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ មន្រ្តីជំនាញបានបំផ្លាញអណ្ដូងរ៉ែចំនួន៣រណ្ដៅ។ 

យោងតាមការចេញផ្សាយរបស់ក្រសួង រ៉ែ និងថាមពល កាលពីថ្ងៃទី២២មិថុនា មន្ត្រីជំនាញ និងរដ្ឋបាលខេត្តព្រះវិហារ បានចុះបង្ក្រាបនៅទីតាំងរ៉ែអនាធិបតេយ្យនៅតំបន់ឈើភ្លើង។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានបានបំផ្លាញអណ្តូងរ៉ែ ៣រណ្តៅ និងរោងស្នាក់នៅ១កន្លែង។ រណ្ដៅនីមួយៗនៃអណ្ដូងរ៉ែ មានទំហំ១ម៉ែត្រទៅ៥ម៉ែត្រ និងជម្រៅប្រមាណ៣ទៅ៥ម៉ែត្រ។
 
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ឱ្យបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនោះ។ ជាមួយគ្នាដែរ ក្រសួង ប្រាប់ឱ្យមហាជនរាយការណ៍ អំពីសកម្មភាពរ៉ែអនាធិបតេយ្យទៅក្រសួង ប្រសិនជួបករណីសង្ស័យ ដើម្បីចូលរួមទប់ស្កាត់ អាជីវកម្មរ៉ែអនាធិបតេយ្យ៕ 
 





មន្ត្រីជំនាញ ដែលចុះបង្ក្រាបអាជីវកម្មរ៉ែនៅព្រះវិហារ។ រូបពី ក្រសួងរ៉ែ និងថាមពល


Tag:
 រ៉ែ
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com