ជាតិ
ក្រុមសិស្សសាលាជំនាន់ថ្មី សិក្សាសមីការគីមី ដើម្បីបង្កើតពពុះសាប៊ូអាល់កាន់
23, Jun 2024 , 3:29 pm        
រូបភាព
 
ដោយ៖ ហេង ស្រីលីន និងសែមប្រាក់ដាវ
ភ្នំពេញ៖ យុវសិស្ស ហុង បញ្ញាវង្សធិបតី និងយុវសិស្ស សាខន សារុន រួមទាំងសមាជិក២រូបទៀត នៃសាលារៀនជំនាន់ថ្មី បាននាំយកស្នាដៃ មកតាំងបង្ហាញ ក្នុងពិរព័ណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះយុគន្ធរ។ សមាជិកក្រុម នៃក្លិបគីមីវិទ្យានេះ បានស្រាវជ្រាវសមីការគីមី ទាក់ទិននឹងពពុះសាប៊ូអាលកាន់។ ការសន្និដ្ឋាន បានបង្ហាញថា ពពុះសាប៊ូ និងជាតិហ្គាស ផ្សំបញ្ចូលគ្នា នឹងបង្កើតភ្លើងយ៉ាងធំ ដែលបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងទឹក។

 
ជាដំបូង សមាជិកក្រុម បានចាក់ទឹកចូលក្នុងចាន ដោយបន្ថែមសាប៊ូលាងចាន រួចកូរឲ្យឡើងពពុះ។ បន្ទាប់មក ពួកគេយកហ្គាសមកសង្កត់ក្បាលដបបាញ់នៅក្រោមផ្ទៃទឹក ។ ក្រោយមក ពួកគេ យកពពុះសាប៊ូមួយក្តាប់មកដាក់លើដៃ នឹងដាក់ពពុះឲ្យឆ្ងាយពីមុខ ការពារកុំឲ្យឆាប រួចយកដែកកេះមកដុត បង្កើតបានជាភ្លើងនៅលើដៃ។
 
សូមជម្រាបថា ការពិព័រណ៍នេះ បានធ្វើឡើងនាថ្ងៃទី២២ មិថុនា ឆ្នាំ២០២៤ ដោយមានស្នាដៃសិស្សប្រមាណ ៤០០ស្តង់។ ស្នាដៃនីមួយៗ មានភាពច្នៃប្រឌិត និងទាក់ទាញ ដោយមានការបង្ហាត់បង្ហាញពីលោកគ្រូ អ្នកគ្រូផងដែរ៕
 

Tag:
 ពិព័រណ៍ស្នាដៃសិស្ស
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com