ជាតិ
យុវតី មុិល អ៊ាងលី បង្កើតរ៉ូបូតសម្អាតសំរាម ក្នុងទឹក ដើម្បីសម្រួលការងាររបស់មនុស្ស
23, Jun 2024 , 4:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ និងតុប វណ្ណារ៉ា
ភ្នំពេញ៖ យុវតីសិស្សថ្នាក់ទី១១ មុិល អ៊ាងលី បានបង្កើតរ៉ូបូតមួយ ជាប្រភេទមនុស្សយន្តសម្រាប់សម្អាតសំរាម ក្នុងទឹក ដើម្បីជួយថែរក្សាបរិស្ថាន។ រ៉ូបូតនេះ ឈ្មោះថា Undersurface Cleaning Robot វាបានបង្ហាញវត្តមាននៅក្នុងពិព័រណ៍ស្នាដៃសិស្សនៃវិទ្យាល័យព្រះយុគន្ធរ។

 
សិស្សស្រីថ្នាក់ទី១១នៃវិទ្យាល័យព្រះសុីសុវត្ថិរូបនេះ លើកឡើងថា Undersurface Cleaning Robot មានភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធទឹក និងការកកស្ទះសំរាម ដើម្បីងាយស្រួលសម្អាត និងចាប់យកសំរាមបានច្រើន។
 
រយៈពេលជាង២ខែប៉ុណ្ណោះ ដែលយុវត្តី មុិល អ៊ាងលី បង្កើតរ៉ូបូត Undersurface Cleaning Robot ចេញជារូបរាង។ ទន្ទឹមនឹងនោះ អ៊ាងលី សង្ឃឹមថារ៉ូបូតនេះ នឹងអាចជួយថែរក្សាបរិស្ថានឱ្យល្អប្រសើរជាងមុន៕
 សូមទស្សនាវិដេអូលំអិត៖ 


Tag:
 ពិព័រណ៍ស្នាដៃសិស្ស
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com