ជាតិ
លោកយាយ ពេជ្រ ព្រឿង រំភើបចិត្ត នៅពេលឃើញចៅចេះច្នៃ ផ្ទះរចនាបទបុរាណខ្មែរ លាយសម័យ
23, Jun 2024 , 5:39 pm        
រូបភាព
 
ដោយ៖ តុប វណ្ណារ៉ា និងហេង ស្រីលីន
ភ្នំពេញ៖ ស្នាដៃបង្កើតថ្មីរបស់សិស្សប្រមាណ ៤០០ស្តង់ បានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះយុគន្ធរ។ ក្នុងពិព័រណ៍នេះ ក៏មានអាណាព្យាបាលរបស់សិស្ស បានមកគាំទ្រកូន និងចៅៗ ដើម្បីលើកទឹកចិត្ត ឲ្យកូនខិតខំប្រឹងប្រែងបន្តទៀត។

 
លោកយាយ ពេជ្រ ព្រឿង អាយុ ៨២ឆ្នាំ ក៏បានមកគាំទ្រស្នាដៃចៅប្រុសដែរ។ នៅពេលបានមកឃើញស្នាដៃចៅ ដូនចាស់រូបនេះ រំភើបចិត្ត  ដោយឃើញចៅចេះយករចនាផ្ទះបូរាណខ្មែរ បញ្ជូលជាមួយរចនាបទផ្ទះសម័យ យ៉ាងស្រស់ស្អាត និងថ្លៃថ្នូរ គួឱ្យចង់រស់នៅ។ ក្នុងនាមជាមនុស្សចាស់ លោកយាយ ពេជ្រ ព្រឿង ចង់ឲ្យយុវជនជំនាន់ក្រោយ មានគំនិតថែរក្សា អភិរក្ស និងចេះច្នៃប្រឌិត របស់បូរាណខ្មែរឱ្យគង់វង្សឋិតថេរបន្តទៀត៕

សូមទស្សនាវិដេអូលំអិត៖ 
 

Tag:
 ពិព័រណ៍ស្នាដៃសិស្ស
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com