ជាតិ
ពីនេះ ពីនោះ
ស្នាដៃតម្បាញអ្នកស្រុកព្រៃកប្បាស នាំមកបង្ហាញលើទឹកដីអង្គរ អ្នកស្រី ម៉ូលីកា អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងអង្គុយតម្បាញសំពត់ នៅមុខលំនៅដ្ឋាន។ រូបភាព ស៊ុល រ៉វី៕
× តាកែវ៖ ពលរដ្ឋ២៧គ្រួសារ ជាអ្នកតម្បាញ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានបរិច្ចាគសមុច្ច័យសម្លៀកបំពាក់ហូល និងផាមួយ ដែលមានអាយុកាលចំណាស់ៗ ទៅកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតក្នុងក្រុងសៀមរាប។ ការណ៍នេះពួកគេ ចង់បង្ហាញស្នាដៃតម្បាញហូលផាមួងរបស់ពួកគេទៅកាន់សាធារណជន អន្តរជាតិ និងក្មេងៗជំនាន់ក្រោយ និងដើម្បីឱ្យសារមន្ទីរថែរក្សាសមុច្ច័យទាំងនោះបន្តពីពួកគេ។
សមុច្ច័យទាំង៤៤ ដែលពលរដ្ឋភូមិព្រៃចំបក់, ស្នួលខ្ពស់, ត្រពាំងទា, ត្រពាំងស្តុក ក្នុងឃុំតាំងយ៉ាប រួមមានហូលពិតានចំនួន៣ សំពតហូលចំនួន១៧ សំពត់ផាមួងលាតចំនួន៥ សំពត់អន្លូញចំនួន៤ អាវផាមួងចំនួន៤ អាវហូលចំនួន៥ កន្សែងហូលពានាចំនួន២ កាបូបហូលចំនួន២ ក្រណាត់ហូល ចំនួន១ ក្រមាសូត្រ ចំនួន១។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
ពលរដ្ឋ ដែលបរិច្ចាគសំពត់ក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ទៅកាន់សារមន្ទីរវាយនភណ្ឌអាស៊ី។ រូបភាពអាជ្ញាធរជាតិអប្សរា៕

Tag:
ThmeyThmey
តម្បាញ
ស្រុកព្រៃកប្បាស
តាកែវ
សារមន្ទីរវាយនភណ្ឌអាស៊ី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com