កីឡាជាតិ
ជាតិ
ថាច់ ដារ៉ូ ស្ថិតក្នុងជម្រើស១១នាក់ដំបូងក្នុងជំនួប កម្ពុជា-ព្រុយណេ តែកៈសិដេជបម្រុង ![](https://image.thmeythmey.com/pictures/2024/06/28/28620241434untitled-1.jpg)
×![]()
ខ្សែប្រយុទ្ធឆ្នើម ថាច់ ដូរ៉ូ ស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងជំនួបចុងក្រោយពូល C ទល់ព្រុយណេ ក្នុងការប្រកួត Asean U16 Boy’s Championship ឆ្នាំ ២០២៤។
១១នាក់ដំបូងរបស់លោកគ្រូបង្វឹក Koji Gyotoku មានអ្នកចាំទី ម៉ាត់ ហ្វារីប, សែន ហានាហ្វី, អ៊ឺម ដាណាត, ឌឿន ជីតុង, លឹម វឌ្ឍនា, គារ វិសាល, ផាន វិរៈ, នឹម អូរវ៉ាន់ដា, សេត មហាម៉ាត់សឡេះ, វ៉ន សុវណ្ណារ៉ា និងថាញ់ ដារ៉ូ។ ដោយឡែក វ៉ាស៊ុណាន់ កៈសិដេជ កូនប្រុសអ្នកស្រី ពុធ ធិតា ប្រធានក្លិបបឹងកេត ស្ថិតក្នុងកៅអីបម្រុង។ ជំនួបកាត់ក្តីចុងក្រោយពូល C រវាង កម្ពុជា និងព្រុយណេ នឹងចាប់ផ្តើមនៅម៉ោង៣ បន្តិច ទៀតនេះ។
កាលពីជំនួបបើកឆាកដែលកម្ពុជា ទល់មីយ៉ាន់ម៉ា ទាំង ថាញ់ ដារ៉ូ និង ស៊ុណាន់ កៈសិដេជ សុទ្ធតែបង្ហាញខ្លួននៅជម្រើសដំបូង។ នៅជំនួបទី២ទល់វៀតណាម ដារ៉ូ និងកៈសិដេជ នៅកៅអីបម្រុងដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com