សង្គមអន្តរជាតិ
អន្តរជាតិ
រូបសំណាកក្រមួនអតីតប្រធានាធិបតីអាម៉េរិក បានរលាយដោយសារកំដៅ រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតីអាមេរិក Abraham Lincoln ។ រូបភាព ៖ WTOP
× រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតី Abraham Lincoln ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានរលាយ និងបាត់ក្បបាលនៅពេលសីតុណ្ហភាពក្នុងទីក្រុងឡើងលើស៣៧អង្សា។
រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតីអាម៉េរិកលោក Abraham Lincoln អង្គុយលើកៅអី ត្រូវបានសាងសង់នៅ Camp Barker រដ្ឋវ៉ាស៊ីនតោនឌីស៊ី។ អំឡុងសង្គ្រាមស៊ីវិល កន្លែងនេះជាជំរុំជនភៀសខ្លួនសម្រាប់ជនជាតិអាហ្រ្វិកអាម៉េរិកាំងដែលមានសេរីភាពបន្ទាប់ពីទាសភាព។
កាលពីចុងសប្តាហ៍មុន នៅពេលដែលសីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកើនឡើង រូបសំណាកក្រមួនរបស់លោក Lincoln បានរលាយក្បាល។ ជើងរបស់រូបសំណាកក៏បានរលាយ ហើយបែកចេញពីខ្លួន។ បច្ចុប្បន្នរូបសំណាកកំពុងត្រូវបានជួសជុល ហើយក្បាលនឹងត្រូវបានដំឡើងឡើងវិញក្នុងសប្តាហ៍នេះ។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានជួបប្រទះសីតុណ្ហភាពលើសពី ៣៧,៧អង្សា ដែលនេះជាលើកទីមួយហើយទីក្រុងនេះបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បែបនេះចាប់តាំងពីឆ្នាំ២០១២។ ទីភ្នាក់ងារឧតុនិយមបានព្យាករថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នឹងបន្តកើនឡើងក្នុងសប្តាហ៍នេះ។
© រក្សាសិទ្ធិដោយ thmeythmey.com