អន្តរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ
20, May 2024 , 8:02 am        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ រូបថត AP
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ រូបថត AP
ឧទ្ធម្ភាគចក្រមួយដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្លាក់នៅតំបន់ភាគខាងជើងនៃប្រទេស កាលពីថ្ងៃអាទិត្យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ព័ត៌មាន IRNA។ ក្រោយចំណាយពេលអស់ ជាច្រើនម៉ោង ក្រុមរុករកនៅតែមិនអាចកំណត់ទីតាំងដែលធ្លាក់ច្បាស់នៅឡើយទេ។

របាយការណ៍បានបង្ហាញថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ ស្ថិតក្នុងចំណោមឧទ្ធម្ភាគចក្រ៣ដែលធ្វើដំណើរក្នុងស្ថានភាពអាកាសធាតុដ៏អាប់អួរនៅភាគខាងជើងនៃប្រទេស។ CNN ផ្សាយថា មនុស្ស៩នាក់ស្ថិតក្នុងឧទ្ធម្ភាគចក្រ ដោយក្រៅពីលោកប្រធានាធិបតី Raisi ក៏មានលោក Hossein Amir-Abdollahian ស្ថិតនៅក្នុងនោះផងដែរ។

លោក Raisi ស្ថិតក្នុងដំណើរទៅកាន់ក្រុង Tabriz នាភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ក្រោយលោកវិលត្រឡាប់ពីតំបន់ព្រំដែន អ៊ីរ៉ង់-អាស៊ែបៃហ្សង់៕




© រក្សាសិទ្ធិដោយ thmeythmey.com