ជាតិ
វីដេអូ
ពីអ្នករើសអេតចាយ លោកយាយ ម៉ៅ វ័យ ១០៤ឆ្នាំ ជាទេពអប្សរានៅជីវិតចុងក្រោយ
12, May 2024 , 7:09 pm        
រូបភាព
ភ្នំពេញ៖ លោកយាយ ម៉ៅ មានអាយុ១០៤ ឆ្នាំ ជាតួអង្គសំខាន់នៅក្នុងគម្រោង Apsara Granny  ពាំនាំកេរ្តិ៍ឈ្មោះកម្ពុជាលើសពីប្រាង្គប្រាសាទ។ គម្រោងនេះ ត្រូវបានបង្កើតឡើងដោយអ្នកថតរូបបែបច្នៃប្រឌិតបីរូបដើម្បីអរអបទិវាមាតាអន្តរជាតិ គោរពទៅដល់អ្នកម្ដាយ លោកយាយ និងមានបំណងចែករំលែករឿងរ៉ាវនៃបទពិសោធរបស់ស្ត្រី និងការរួមចំណែករបស់ពួកគេនៅក្នុងសហគមន៍។  នេះគឺជាលើកដំបូងក្នុងឆាកជីវិតរបស់លោកយាយម៉ៅ ជាងមួយសតវត្សរ៍ ដែលមានវាសនាគ្រងឈុតអប្សរាយ៉ាងល្អឯក។ លោកយាយម៉ៅ មិនមែនជានាគការីឡើយ។  លោកយាយម៉ៅជាអតតីអ្នករើសអេសចាយ នៅគំនរសំរាមស្ទឹងមានជ័យ ដែលត្រូវបានអង្គការមូនិធិកុមារកម្ពុជាទទួលមកគាំពា។  ភ្នែកមើលមិនសូវច្បាស់ព្រោះជរា ស្បែកជ្រីវជ្រួញ ខ្នងកោង ដៃកាន់ឈើច្រត់ ដើរទាល់តែមានអ្នកជួយគ្រាហ៍ ប៉ុន្តែដូនចាស់វ័យ១០៤ឆ្នាំរូបនេះ ហាក់មានថាមពល ពិសេសពេលក្លាយជាទេពអប្សរា។ ​



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

/
 

Tag:
 អប្សរា
 ទិវាអ្នកម្ដាយ
© រក្សាសិទ្ធិដោយ thmeythmey.com