កីឡាអន្តរជាតិ
អន្តរជាតិ
លោក Deschamps កោះហៅ Kante ទៅជួយបារាំង ប្រជែងជើងឯក Euro 2024
17, May 2024 , 11:59 am        
រូបភាព
លោក Didier Deschamps កោះហៅខ្សែបម្រើ N'Golo Kante ចូលក្រុមជម្រើសជាតិបារាំងវិញ ដើម្បីជួយក្រុមប្រជែងពានរង្វាន់អឺរ៉ុប UEFA Euro ឆ្នាំ២០២៤។



Kante ដែលរួមចំណែកជួយបារាំងឈ្នះ FIFA World Cup ឆ្នាំ២០១៨ ស្ថិតក្នុងចំណោម កីឡាករ ២៥នាក់របស់លោក Deschamps ទៅកាន់ប្រទេសអាល្លឺម៉ង់នៅខែក្រោយ។ Euro 2024 នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា។
 
ខ្សែបម្រើ វ័យ ៣៣ឆ្នាំ ដែលសព្វថ្ងៃប្រកបអាជីពនៅក្រុម Al-Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមមាន់គកលើកពានបាល់ទាត់ពិភពលោកជាលើកទី២ នៅប្រទេសរុស្ស៊ី ប៉ុន្តែបានខកខាននៅកាតា ឆ្នាំ២០២២ ដោយសាររបួស។ 
 
គ្រូបង្វឹកសញ្ជាតិបារាំង Deschamps​ នៅតែជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ Kante ដោយអះអាងថាអតីតកីឡាក Chelsea រូបនេះ នឹងអាចជួយបារាំងប្រជែងជើងឯកអឺរ៉ុប នៅអាល្លឺម៉ង់។
 
« Kante បានលេងពេញមួយរដូវកាលនៅ Al-Ittihad ទោះបីជាមិននៅក្នុងលីកអឺរ៉ុបក៏ដោយ។ គាត់វិលទៅរកភាពរឹងមាំវិញហើយ។ ជាមួយនឹងបទពិសោធន៍របស់គាត់ ខ្ញុំជឿជាក់ថាក្រុមបារាំងនឹងកាន់តែរឹងមាំ នៅពេលមានវត្តមាន Kante»។ Deschamps បាននិយាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍បារាំង TF1។
 
ក្រៅពី Kante ខ្សែប្រយុទ្ធវ័យចំណាស់ Olivier Giroud ខ្សែបម្រើ Antoine Griezmann ជាដើម ក៏ស្ថិតក្នុងតម្រូវការរបស់លោក Deschamps ផងដែរ ក្នុងចំណោមកីឡាករទាំង២៥រូបទៅកាន់ប្រទេសអាល្លឺម៉ង់។ Giroud វ័យ៣៧ឆ្នាំ និង Griezmann វ័យ៣៣ឆ្នាំ ក៏ជាកីឡាសំខាន់ក្នុងការជួយបារាំងលើកពាន World Cup 2018 និងឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២២ផងដែរ។
 
កីឡាករ២៥រូបរបស់ក្រុមជម្រើសជាតិបារាំង៖
 
អ្នកចាំទី៖ Alphonse Areola (West Ham), Mike Maignan (AC Milan), Brice Samba (Lens)
 
ខ្សែការពារ៖ Jonathan Clauss (Marseille), Ibrahima Konate (Liverpool), William Saliba (Arsenal), Jules Kounde (Barcelona), Theo Hernandez (AC Milan), Ferland Mendy (Real Madrid), Benjamin Pavard (Bayern Munich), Dayot Upamecano (Bayern Munich)
 
ខ្សែបម្រើ៖ N'Golo Kante (Al-Ittihad), Eduardo Camavinga (Real Madrid), Adrien Rabiot (Juventus), Antoine Griezmann (Atletico Madrid), Aurelien Tchouameni (Real Madrid), Warren Zaire-Emery (Paris St-Germain), Youssouf Fofana (Monaco)
 
ខ្សែប្រយុទ្ធ៖ Kylian Mbappe (Paris St-Germain), Bradley Barcola (Paris St-Germain), Ousmane Dembele (Paris St-Germain), Kingsley Coman (Bayern Munich), Marcus Thuram (Inter Milan), Randal Kolo Muani (Paris St-Germain), Olivier Giroud (AC Milan)៕

Tag:
 Euro 2024
  N\'Golo Kante
© រក្សាសិទ្ធិដោយ thmeythmey.com