ជាតិ
Siem Reap Shuttle ជាអ្វី?
09, May 2024 , 10:49 am        
រូបភាព
សៀមរាប៖ Siem Reap Shuttle ជាសេវាកម្មទេសចរណ៍ថ្មីមួយ ដែលបាននាំទេសចរធ្វើដំណើររួមគ្នា ទៅទស្សនាតាមប្រាសាទ និងទីតាំងលេចធ្លោនានាក្នុងខេត្តសៀមរាប។ សេវាកម្មទេសចរណ៍នេះ នឹងធ្វើឲ្យទេសចរ ទទួលបានបទពិសោធថ្មី តាមរយៈការធ្វើដំណើររួមគ្នាមានគ្រប់ជាតិសាសន៍ ទាំងទេសចរអាស៊ី អឺរ៉ុប ទៅតាមតំបន់ទេសចរណ៍ ចំនួន៦ទីតាំងផ្សេងគ្នា។

 
Siem Reap Shuttle ផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តតែម្នាក់ឯង និងជាក្រុម ជួយកាត់បន្ថយការចំណាយ និងពេលវេលា។ ក្រៅពីធ្វើដំណើរទស្សនាតាមប្រាសាទ និងតំបន់ទេសចរណ៍ ភ្ញៀវដែលជាវកញ្ចប់សេវាកម្ម Siem Reap Shuttle នឹងទទួលបានពិសោធថ្មីមួយទៀតគឺ ការបង្កើតចំណងមិត្តភាពពីសមាជិករួមដំណើរផ្សេងទៀត។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com