ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិលេខ៧១C ភ្ជាប់ស្រុក​ចំការលើទៅទីរួមខេត្តត្បូងឃ្មុំ តម្លៃប្រមាណ១៣០លានដុល្លារសង់ជិតរួចហើយ​
19, Jun 2024 , 6:59 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ទំព័រហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ៖ ជ​ ដារី
គម្រោងសាងសង់ផ្លូវជាតិ៧១C ​ប្រវែង​១១៤,៦២គីឡូម៉ែត្រ​ ​​សម្រេចបានចំនួន៩៧,៦២ភារយហើយ គិតគិតត្រឹមបំណាច់ខែឧសភាឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

 
ផ្លូវជាតិ៧១C ជាផ្លូវត​ភ្ជាប់ខេត្តកំពង់ចាម ចាប់​ពី​ផ្លូវជាតិ​លេខ​៧១ ត្រង់ចំ​ណុច​​ផ្សារ​ចំការលើ ស្រុក​ចំការលើ ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ទៅកាន់​ភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសផ្លូវថ្នល់ កំពុងតែបញ្ចប់កិច្ចការដែលនៅសេសសល់​ ដូចជា​ការបំពាក់ផ្លាកសញ្ញាចរាចរណ៍​, ការដាំបង្គោលគីឡូម៉ែត្រ​​ការគូសគំនូសចរាចរណ៍លើដងផ្លូវ និងការធ្វើរបងបង្ខាំងសងខាង នៅតាមដងផ្លូវជាដើម។

​សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១C ​ចាប់ផ្តើមសាងសង់ នា​ខែមេសា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ២០២៤នេះ​។ ផ្លូវជាតិនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជា​ហិរញ្ញប្បទាន​ពីរដ្ឋាភិបាលចិន ជាង ១២៩ លានដុល្លារ​ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ ​
 

  រូបភាព៖ ទំព័រហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Tag:
 ត្បូងឃ្មុំ
  កំពង់ចាម
  សាងសង់ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com