ជាតិ
អ្នកស្រី អ៊ុក ហ៊ាប លក់មមាញធ្លាក់ថ្លៃពាក់កណ្ដាលក្នុងរដូវវស្សា ![](https://image.thmeythmey.com/pictures/2024/06/30/img_8205__2_.png)
×![]()
ដោយ៖ ជៃ ភានិត
ត្បូងឃ្មុំ៖ អ្នកស្រី អ៊ុក ហ៊ាប ជាអ្នកដាំមមាញ នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ កសិកររូបនេះ បានលើកឡើង មមាញជាបន្លែឆាប់ទទួលបានផល ប៉ុន្តែក្នុងរដូវស្សា បន្លែប្រភេទនេះធ្លាក់ថ្លៃខ្លាំង ។ មមាញ ជាឈ្មោះស្មៅពួកមួយសន្ដានផ្ទី មានក្លិនហាងឆួល គេនិយមយកធ្វើជាជ្រក់សម្រាប់បរិភោគ ។ បើតាមអ្នកស្រី អ៊ុក ហ៊ាប នៅខែមិថុនានេះ ដើមមមាញស្រស់ ចាប់ផ្តើមសម្បូរ ដូច្នេះពិបាកក្នុងការលក់ ដោយអ្នកស្រីលក់បាន មមាញបានក្នុងតម្លៃ ២៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈនៅរដូវប្រាំង លក់បាន៥០០០រៀល ក្នុងមួយគីឡូក្រាម ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com