ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រាក់យ៉េនបានបន្តធ្លាក់ថ្លៃក្នុងអត្រាប្តូរប្រាក់លើ ១៦០យ៉េនក្នុងមួយដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៦។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា អត្រាប្តូរប្រាក់ ១ដុល្លារប្តូរបាន ១៦១,២យ៉េន។ នេះជាលើកទីមួយហើយដែលអត្រាប្តូរប្រាក់បានលើសពី ១៦១យ៉េនក្នុងមួយដុល្លារចាប់តាំងពីឆ្នាំ១៩៨៦។
នេះក៏ជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃដែលប្រាក់យ៉េនធ្លាក់ថ្លៃដល់បាត ក្នុង ៣៨ឆ្នាំធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណនេះបានធ្លាក់ចុះ៦ភាគរយនៅក្នុងត្រីមាសទី២ និង ១២ភាគរយចាប់តាំងពីដើមឆ្នាំបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមរូបិយប័ណ្ណទាំង១០ ត្រូវបានជួញដូរច្រើនបំផុតក្នុងពិភពលោក។
![](https://image.thmeythmey.com/pictures/2024/06/28/aa.png)
អត្រាប្តូរប្រាក់យ៉េន និងដុល្លារ ក្នុង១ឆ្នាំកន្លងមក។ ក្រាហ្វិក ៖ Reuters
បើប្រៀបធៀបទៅនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េនក៏ធ្លាក់ថ្លៃទាបបំផុតដែរ ដោយ ១អឺរ៉ូបច្ចុប្បន្នប្តូរបាន ១៧២,៣ភាគរយ។
អត្រាការប្រាក់ទាបនៅជប៉ុនធ្វើឱ្យប្រាក់យ៉េនមានភាពទាក់ទាញតិចជាងបើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។ ថ្មីៗនេះ ប្រាក់យ៉េនបានក្លាយទៅជាគោលដៅដ៏ល្អសម្រាប់សកម្មភាពពាណិជ្ជកម្ម។
នៅចុងខែមេសា និងដើមខែឧសភា ជប៉ុនបានចំណាយប្រាក់ចំនួន ៩៧៩០ពាន់លានយ៉េន (៦០,៩៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុក នៅពេលដែលអត្រាប្តូរប្រាក់បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣៤ឆ្នាំគឺ ១៦០,២យ៉េនក្នុងមួយដុល្លារ។
ទោះបីជាមន្ត្រីជប៉ុនបានដំឡើងអត្រាការប្រាក់ និងបានព្រមានម្តងហើយម្តងទៀតថានឹងធ្វើអន្តរាគមន៍ម្តងទៀតនៅក្នុងទីផ្សារក៏ដោយ ប៉ុន្តែការធ្លាក់ចុះនៃប្រាក់យ៉េនមិនបានបញ្ឈប់នោះទេ។ លោក Ray Attrill នាយកយុទ្ធសាស្រ្តប្តូរប្រាក់នៅធនាគារជាតិអូស្ត្រាលីបាននិយាយថា តម្រូវការសម្រាប់ការធ្វើពាណិជ្ជកម្មនៅតែបន្ត ពេលមានការប្រែប្រួលអត្រាការប្រាក់បច្ចុប្បន្នមានកម្រិតទាប។
បើតាមទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថា អតិផរណាស្នូលនៅទីក្រុងតូក្យូបានកើនឡើងក្នុងខែមិថុនា ជាមួយនឹង ២,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មន្ត្រីជប៉ុន គ្រោងនឹងដំឡើងអត្រាការប្រាក់នៅឆមាសទីពីរនៃឆ្នាំនេះ ដើម្បីទាញប្រាក់យ៉េនឲ្យឡើងថ្លៃ៕