ជាតិ
វីដេអូ
លោក ពុយ គា៖ សារព័ត៌មានជាតួអង្គសំខាន់ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ ![](https://image.thmeythmey.com/pictures/2024/05/29/29520241647a.jpg)
×![]()
ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន២៩ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី២៨-៣០ ឧសភា ឆ្នាំ២០២៤ ។ បើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ខេត្តកំពត ជាខេត្តទី៣ បន្ទាប់ពីខេត្តព្រះសីហនុ កែប និងខេត្តសៀមរាប។ ដោយឡែក បេសកកម្មរបស់ក្លិបអ្នកកាសែតលើកនេះ បានផ្តោតសំខាន់លើ ក្រុងបូកគោ នោះគឺឧទ្យានជាតិព្រះមុនីវង្ស ដែលជាទីតាំងសក្តានុពលផ្នែកទេសចរណ៍។
គួរជម្រាបថា នៅថ្ងៃទី ២៨-៣០ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ។
© រក្សាសិទ្ធិដោយ thmeythmey.com