ជាតិ
អត្ថបទពាណិជ្ជកម្ម
បុរី មេគង្គ លែន រៀបចំដំណើរកម្សាន្ដប្រចាំឆ្នាំ២០២៤ សម្រាប់គណៈគ្រប់គ្រងទាំងអស់ទៅកាន់កោះលំដាប់ផ្កាយ ៥ «កោះសង្សារ» ![](https://image.thmeythmey.com/pictures/2024/05/30/1__thumbnail.jpg)
×![]()
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ លោក ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន បានផ្តល់ជូនដំណើរកម្សាន្ដ និង Management Retreat ប្រចាំឆ្នាំ២០២៤ ដល់គណៈគ្រប់គ្រងទាំងអស់នៅកោះអភិជនលំដាប់ផ្កាយ ៥ «កោះ សង្សារ» ។
កិច្ចដំណើរកម្សាន្ដរយៈពេល ២ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងរលូនជាទីគាប់ចិត្តដោយមានការរួមបញ្ចូលជាមួយសកម្មភាពសំខាន់ៗជាច្រើនដូចជាការចែករំលែក និងការបង្កើនទំនាក់ទំនងរវាងក្រុមការងារឱ្យកាន់តែរឹងមាំ និងស្និទ្ធស្នាល ដើម្បីបង្កើតសមិទ្ធផលការងារឱ្យទទួលបានលទ្ធផលដ៏ល្អលើសពីការរំពឹងទុកឬ អាចនិយាយបានថា “Together, we succeed” ដែលជាពាក្យស្លោកនៃដំណើរកម្សាន្ដនោះផងដែរ។
លោក ឆេង សុច័ន្ទណាវង្ស ជំនួយការអគ្គនាយកនៃ បុរី មេគង្គ លែន បានមានប្រសាសន៍ថា៖ «Management Retreat 2024 នេះត្រូវបានបង្កើតឡើងឱ្យគណៈគ្រប់គ្រងទាំងអស់ចេះសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ហើយចេះពួតដៃប្រគៀកស្មារគ្នាដើម្បីសម្រេចគោលដៅរួមមួយឱ្យបានជោគជ័យ»។
© រក្សាសិទ្ធិដោយ thmeythmey.com