ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បោះជំហាន​ឆ្ពោះទៅកាន់​វិសាលភាព​អន្តរជាតិ​ជាមួយ​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក ម៉ា​នី ប៉ា​គី​អាវ​!
30, May 2024 , 9:44 pm        
រូបភាព
​ភ្នំពេញ​,  ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ២០២៤៖  ក្រុមហ៊ុន  ហនុមាន ប៊ែ​វើ​រី​ជី​ស (Hanuman Beverages) ដែលជា​ក្រុមហ៊ុន​ភេសជ្ជៈ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ល្បីល្បាញ​ខាង​ភាព​ច្នៃប្រឌិត និង​គុណភាព មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ពី​ភាពជា​ដៃគូ​ដ៏​អស្ចារ្យ​ជាមួយ​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao)​។ ភាពជា​ដៃគូ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរ​វិវឌ្ឍន៍​របស់​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ឆ្ពោះទៅរក​ការទទួលស្គាល់ និង​ឧត្តមភាព​ជាស​កល​។​

​ការមកដល់​ប្រទេស​កម្ពុជា​របស់ ម៉ា​នី ប៉ា​គី​អាវ ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ក្រុមគ្រួសារ​ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ ដើម្បី​ទទួលបាន​នូវ​ប​ដិ​ស​ណ្ធា​រ​កិច្ច​ឱ្យ​ស័ក្តិសម និង​ល្អឥតខ្ចោះ ហនុមាន​បានរៀបចំ​យន្តហោះ​លក្ខណៈ​ឯកជន​ដ៏​ពិ​សេសមួយ សម្រាប់​ការមកដល់​របស់លោក ដោយ​ធានាបាន​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អស្ចារ្យ​។ កាយវិការ​នេះ គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​ក្តីរំភើប​ដែល​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​សមាន​មាន​ចំពោះ​ភាពជា​ដៃគូ​គួរ​ជាទី​មោទន​នេះ​។​



ការរង់ចាំ​យ៉ាង​អន្ទះសារ​នៃ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ទូត​សុច្ឆន្ទៈ​រវាង​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស និង លោក ម៉ា​នី ប៉ា​គី​អាវ និង​សន្និសីទ​សារព័ត៌​មានបាន​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង ៦:០០ ល្ងាច នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ​។ វត្តមាន​អ្នកចូលរួម​សំខាន់ៗ​រួមមាន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ហនុមាន​ប៊ែ​វើ​រី​ជី​ស  លោក ម៉ា​នី ប៉ា​គី​អាវ តំណាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សមាជិក​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កំពូលៗ ស្ថានីយទូរទស្សន៍​បាយ័ន និង​សមាជិក​សារព័ត៌មាន​។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​វេទិកា​ផ្លូវការ ដើម្បី​បង្ហាញ​ពី​កិច្ចសហការ​ដ៏​វិសេសវិសាល​មួយ​នេះ​។ លោក ម៉ា​នី ប៉ា​គី​អាវ គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល និង​ជាទី​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​នៃ​ម៉ាក​សញ្ញា​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ដែល​ត្រៀមខ្លួន​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​មិន​ធ្លាប់មាន​ពីមុនមក​ទាំង​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ​។​

​លោកស្រី ខៀវ ស​ស៊ី​លៀប ស្ថាបនិក អគ្គនាយិកា និង​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​សេចក្តីរំភើប​រីករាយ​ជាខ្លាំង​ក្នុងការ​ស្វាគមន៍​លោក ម៉ា​នី ប៉ា​គី​អាវ ចូលក្នុង​គ្រួសារ ហនុមាន​ប៊ែ​វើ​រី​ជី​ស ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​របស់​យើង​។ ពេលវេលា​ដ៏​អស្ចារ្យ​នៅថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​ឧត្តមភាព​របស់​យើង ក្នុងការ​ស្វែងរក​ដៃគូ​ដែល​ចែករំលែក និង​មាន​ចក្ខុវិស័យ​រួមគ្នា ដើម្បី​ធ្វើឱ្យ​ម៉ាក​សញ្ញា ហនុមាន ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ មាន​ភាពល្បីល្បាញ កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​។​»



លោក ម៉ា​នី ប៉ា​គី​អាវ នឹងចូលរួម​ទស្សនាការ​ប្រកួត​ប្រដាល់​សង្វៀន​ហនុមាន​គុន​ខ្មែរ ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៤ នៅ​កោះ​ពេជ្រ​។ លើសពីនេះទៅទៀត លោក​នឹងចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​តាមរយៈ​ឧស្សាហកម្ម​បៃតង​ប្រកបដោយ​និរន្តរភាព​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​គ្រប់គ្នា​សម្រាប់​ក្តី​ស្រឡាញ់ ការគាំទ្រ និង​ជឿជាក់​មកលើ​ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូន​នូវ​អ្វីដែល​ល្អ​បំផុត​។​

​លោក ម៉ា​នី ប៉ា​គី​អាវ បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​កិត្តិយស​ខ្លាំងណាស់​ក្នុងការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ វា​ពិតជា​រំភើប​ខ្លាំងណាស់​ក្នុងការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅដោយ​វប្បធម៌ និង​អរិយធម៌​។ នៅពេលដែល​ខ្ញុំ​បានក្លាយ​ជា​ទូត​សុច្ឆន្ទៈ របស់​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ខ្ញុំ​ពិតជា​រំភើប​ចំពោះ​អ្វីដែល​នឹង​កើតឡើង​នៅពេល​ខាងមុខនេះ​។​ភាពជា​ដៃគូ​នេះ​មិនមែន​គ្រាន់តែ​ដើម្បី កីឡា ឬ​អាជីវកម្ម វា​ក៏​ដើម្បី​ការផ្សារភ្ជាប់​វប្បធម៌ ការលើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​វ័យក្មេង និង​ការលើកកម្ពស់​ស្មារតី​នៃ​ប្រជាជាតិ​ដ៏​អស្ចារ្យ​នៅលើ​ឆាក​ពិភពលោក​។ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស​ពិតជា​បាន​ចែករំលែក​នូវ​ទស្សនវិស័យ​ដែល​ពោរពេញ​ដោយ​ឧត្តមភាព​ដ៏​អស្ចារ្យ​បំផុត​។ ខ្ញុំ​នៅទីនេះ​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា ហនុមាន លើកស្ទួយ​គុន​ខ្មែរ និង​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ឱ្យចូល​រួមជាមួយ​ពួកយើង​ក្នុង​ដំណើរ​ដ៏​អស្ចារ្យ​នេះ​។ បន្ទាប់​ពីថ្ងៃ​រាត្រី​នេះ​យើង​នឹង​ឆ្ពោះទៅកាន់​ឧត្តមភាព​ថ្មី​ដ៏​អស្ចារ្យ និង​គួរ​ជាទី​មោទន​ទាំងអស់គ្នា​។ សូម​អរគុណ​សម្រាប់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នេះ ហើយ​យើង​ទន្ទឹងរង់ចាំ​ក្នុងការ​ឆ្ពោះទៅកាន់​វិសាលភាព​អន្តរជាតិ​ជាមួយគ្នា​។​»



​ឆ្លៀត​ក្នុង​រាត្រី​ដ៏​វិសេសវិសាល​នេះ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ពី​ការដាក់​លក់​នូវ​ហ្គ​ង់​ប្រដាល់​ដែលមាន​ហត្ថលេខា​ផ្តាច់មុខ​ក្នុងតម្លៃ ១,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយគូ​។ ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​ទាំងនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​របស់​ក្រុមហ៊ុន ដែលជា​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ជា​បេសកកម្ម​ដ៏​វែងឆ្ងាយ​ក្នុងការ​អភិវឌ្ឍ​សហគម​ឱ្យ​កាន់តែ​ប្រសើរឡើង​ប្រកបដោយ​និរន្តរភាព​។​

​បន្ថែម​ពីលើ​ការប្រកាស​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស និង​លោក ម៉ា​នី ប៉ា​គី​អាវ នឹង​ចាប់ផ្តើម​ផ្តួចផ្តើម​គំនិត​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ពង្រីក​កិច្ចសហការ​របស់​ពួកគេ​។ ផ្តើមចេញពី​ការចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដើម្បី​ទ​ទូល​បាន​បទពិសោធន៍​ម៉ាក​យីហោ​ដ៏​ស៊ីជម្រៅ ភាពជា​ដៃគូ​នេះ​នឹង​ទាក់ទាញ​ទស្សនិកជន និង​លើកកម្ពស់​ក្រុមហ៊ុន  ហនុមាន​ប៊ែ​វើ​រី​ជី​ស ឈានទៅដល់​កម្រិត​ជោគជ័យ​ថ្មី​បន្ថែមទៀត​។​


​សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត នៅពេលដែល​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស និង​លោក ម៉ា​នី ប៉ា​គី​អាវ ចាប់ផ្តើម​ដំណើរ​ដ៏​គួរឱ្យ​រំភើប​នេះ​ជាមួយគ្នា​។ តាមដាន​ពួកយើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​មាតិកា​គួរឱ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៀត ហើយ​ចូលរួម​ជាមួយ​ពួកយើង​ក្នុងការ​អបអរសាទរ ភាពជា​ដៃគូ​ដ៏​វិសេសវិសាល​បំផុត​នេះ​៕









​សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
​ក្រុមហ៊ុន Two Way PR
​លោកស្រី ឌិន ណៃ​គាង​
​នាយក​សារព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​
​អ៊ី​ម៉ែ​ល​៖
​ទូរស័ព្ទ​៖ (+855) 78 333 853

​អំពី​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស (Hanuman Beverages)
​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ការប្តេជ្ញា​ខ្ពស់​ក្នុងការ​បង្កើត​ភេសជ្ជៈ​លំដាប់ថ្នាក់​ល្អ​បំផុត​ដែល​បង្កើត​នូវ​រសជាតិ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ឧត្តមភាព ការបង្កើត​ថ្មី និង​និរន្តរភាព ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស មាន​គោលបំណង និង​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​ម៉ាក​សញ្ញា​ឧស្សាហកម្ម​ភេសជ្ជៈ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក​។​

​អំពី​លោក Manny Pacquiao៖
​លោក Manny Pacquiao ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា "Pac-Man" គឺជា​ឥស្សរជន​ដែល​ត្រូវបាន​
​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​តាមរយៈ​ស្នាដៃ​របស់គាត់​នៅក្នុង​កីឡាប្រដាល់​អាជីព និង​នយោបាយ​។ ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ចំនួន​ប្រាំបី​ស្ថាប័ន​ផ្សេងគ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ និង​ជា​បុគ្គល​សាធារណៈ​ដ៏​ឧស្សាហ៍​ព្យាយាម លោក Pacquiao បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ឧត្តមភាព ភាពស្មោះត្រង់ និង​ការជួយ​ដល់​ប្រជាជន​ដទៃ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com