ជាតិ
វីដេអូ
ឃ្មុំកម្មករមានតួនាទីរកចំណី ដើម្បីផលិតទឹកឃ្មុំ ឯស្ដេចឃ្មុំ ជាអ្នកគ្រប់គ្រងសម្បុក និងពងកូន
18, Jun 2024 , 8:19 pm        
រូបភាព
ដោយ៖ ជៃ ភានិត្យ, ជួន ខ្វិត និងឈុំ ចន្ថា 

ឃ្មុំត្រូវបានគេបែងចែកជា ៣វណ្ណៈ រួមមាន ស្ដេចឃ្មុំ ឃ្មុំកម្មករ និងឃ្មុំឈ្មោល។ ជាទូទៅ នៅក្នុងសម្បុក ឬប្រអប់មួយមានស្ដេចឃ្មុំតែមួយ ឬពីរប៉ុណ្ណោះ រីឯឃ្មុំឈ្មោលក៏មិនមានច្រើនដែរ ក្រៅពីនោះ គឺសុទ្ធសឹងជាឃ្មុំកម្មករ។ ស្ដេចឃ្មុំ មានតួនាទីគ្រប់គ្រងសម្បុក, បន្តពូជជាមួយឃ្មុំឈ្មោល, ពង និងភ្ញាស់កូនឲ្យរស់រានមានជីវិត រីឯឃ្មុំកម្មករវិញ ជាអ្នកចេញក្រេបផ្កា ដើម្បីផលិតជាទឹកឃ្មុំ។ 
 
ជាការកត់សម្គាល់ ស្ដេចឃ្មុំមានទំហំធំ ប៉ុន្តែស្លាបខ្លី ឯឃ្មុំឈ្មោល មានក្បាលមូល ខ្លួនធំ និងពណ៌ខ្មៅ។ ចំណែក ឃ្មុំកម្មករវិញ មានទំហំតូចជាងគេ៕


 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖

© រក្សាសិទ្ធិដោយ thmeythmey.com