សង្គមអន្តរជាតិ​
អន្តរជាតិ
រុស្ស៊ី​ធ្វើ​យុទ្ធនាការ​ហាមឃាត់​ការថត «Selfie» បន្ទាប់ពី​មាន​ករណី​ស្លាប់​កាន់តែច្រើន
11, Jul 2015 , 9:19 am        
រូបភាព
ដោយ: ធីតា
ក្រសួង​កិច្ចការ​ផ្ទៃក្នុង​របស់​រុស្ស៊ី កាលពីពេលថ្មីៗនេះ បានចេញ​ផ្សាយ​ខិ​ត្ត​បណ្ណ​ណែនាំ ឬ​សៀវភៅ​ម​គ្គុ​ទេស​ក៏​ជុំវិញ​គ្រោះថ្នាក់​ដែល​បង្កឡើង​នៅពេល​ថតរូប​ខ្លួន «Selfie»។ នេះ​បើតាម​ការផ្សាយ​របស់​ប​ណ្តា​ញ​ព័ត៌មាន​នានា​របស់​រុស្ស៊ី។


នៅក្នុង​ខិត​បណ្ណ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​រុស្ស៊ី​បានដាក់​រូបថត​និង​សញ្ញា​ហាមឃាត់​ការថត​Selfieនៅពេល​ទីតាំង​គ្រោះថ្នាក់ និង​កាលៈទេសៈ​មួយចំនួន។មន្ត្រី​ពាក់ព័ន្ធ​បាន​លើកឡើងថា៖ «យើង​ព្យាយាម​បង្ហាញ​រូបភាព​រន្ធត់​ដើម្បី​បង្ហាញ​ឲ្យ​ដឹងថា ការថត Selfieអាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​គ្រប់ពេលវេលា»។

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Tassបាន​គូសបញ្ជាក់ថា មនុស្ស​ជាង១០នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​រុស្ស៊ី ដោយសារតែ​ការថតរូប Selfieនា​ឆ្នាំ២០១៥នេះ ហើយ​ក្នុងនោះ​មាន​ករណី​គ្រោះថ្នាក់​សរុប​ជាង១០០លើក។

មន្ត្រីប៉ូលិស​រុស្ស៊ី គឺជា​ទទួលបន្ទុក​ធ្វើការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ថតរូប Selfieទៅកាន់​ក្រុមនិស្សិត និង​សាធារណជន ដោយ​សៀវភៅ​ម​គ្គុ​ទេស​ក៏មាន​កម្រាស់២ទំព័រ។ កាលពីពេល​ថ្មី​នេះ យុវនារី អាយុ២១ឆ្នាំ​ម្នាក់ បានសម្លាប់​នៅពេល​ព្យាយាម​ថតរូប Selfieនៅលើ​ផ្លូវ​រថភ្លើង។

ការថតរូប selfieតែម្នាក់ឯង​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ហាមឃាត់​រួមមាន ការថត​នៅលើ​ផ្លូវ​រថភ្លើង នៅលើ​ទូក នៅមុខ​សត្វ លើដំបូល​ផ្ទះ ឬ​តំបន់​មាន​ចំណោទ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com