ជាតិ
កម្ពុជា-ថៃ​គ្រោង​ផលិត​ខ្សែភាពយន្ត​រួមគ្នា ខណៈ​ភាពយន្ត​ថៃ​កំពុង​គ្របដណ្តប់​ទីផ្សារ
17, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ស្រប​ពេលដែល ខ្សែភាពយន្ដ​ថៃ ត្រូវបាន​អនុញាត​ឲ្យ​ចាក់ផ្សាយ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា កម្ពុជា-ថៃ​គ្រោង​ផលិត​ខ្សែភាពយន្ត​រួមគ្នា​នៅពេលឆាប់ៗខាងមុខនេះ។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​លោក​Nuttavudh PHOTISARO ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី១៦ខែកក្កដា។



លោក Nuttavudh PHOTISARO ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ភាពយន្ដ​ជាមួយ​កម្ពុជា​នាពេលខាងមុខ​នោះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស​ទាំង២ ។  លោក​ក៏បាន​គូស​បញ្ជាក់ដែរថា គម្រោង​ផលិតភាព​យន្ត​រួមគ្នា​នេះ មិនមែនជា​ការដណ្ដើម​យក​ទីផ្សារ​គ្នា​នោះទេ ប៉ុន្ដែ​គឺ​ការចែករំលែក​ចំណេះដឹង និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ៕

ប្រភព​៖AKP


© រក្សាសិទ្ធិដោយ thmeythmey.com