ពីនេះ ពីនោះ
សាច់ឈាម​ខ្ញុំ​ខ្មែរ
25, Jul 2015 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
សាច់ឈាម​ខ្ញុំ​ខ្មែរ
(បទ​ពាក្យ៧)


-សាច់ឈាម​ខ្ញុំ​ខ្មែរ​អ្នកស្រែ​ស្មោះ        រស់​កាប់​កាយ​គាស់​ពឹង​ធរណី
ពឹង​ភ្លៀង​ពឹង​ថ្ងៃ​ប្រស់​ជីវី            ព្រឹក្ស​ព្រៃ​គិរី​ទី​ទ្រនំ។
-ខ្ញុំ​ខ្មែរ​ថែ​កេរ​ពូជ​ក្សេមក្សាន្ដ        រស់​តាម​មានបាន​យ៉ាង​សុខុម
រក្សាសីល​ទាន​មានធម៌​ព្រហ្ម        ស្នាល​ស្និទ្ធ​ភិរម្យ​ជុំ​ញាតិ​ផៅ។
-ខ្មែរ​ខ្ញុំ​ស្លូតត្រង់​មិន​កោងកាច        ពូជ​ស៊ូ​អង់អាច​គិត​រាក់​ជ្រៅ
ផ្លូវខុស​ចៀស​ឆ្ងាយ​ជ្រើស​ផ្លូវត្រូវ        តាម​ពាក្យ​ប្រដៅ​ប្រាជ្ញ​បុរាណ។
-សាច់ឈាម​ខ្ញុំ​ខ្មែរ​ថែ​រៀងមក        ខ្មែរ​រស់​លើ​លោក​ជម្រក​ក្សាន្ដ
រស់​សាង​ប្រយោជន៍​ជាតិ​ថ្កើងថ្កាន    រស់​តាម​លំ​អាន​ព្រះ​ធ​ម្មា៕
         និពន្ធ​ដោយ៖ហង្ស​ផលា, កែសម្រួល៖ វិឆ័យ​សុ​ភី




Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com