ពីនេះ ពីនោះ
ហេតុផល ១១ យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នកជំនួញ​ទទួល​បរាជ័យ
16, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
យើង​សង្កេតឃើញ​សព្វថ្ងៃនេះ អាជីវកម្ម​មួយចំនួន​បាន​នឹង​កំពុងដំណើរការ​ល្អ រីកចម្រើន​លូតលាស់​ទៅមុខ​យ៉ាង​ល្អប្រសើរ ទន្ទឹមនឹងនេះ​យើង​ក៏​សង្កេតឃើញ​ក្រុមហ៊ុន​មួយចំនួន​ក៏ត្រូវ​បាន​បិទ​ទា្វរ​ដោយ​រក​មូលហេតុ​មិនឃើញ ឬ​មិនដឹង​មូលហេតុ​នៃ​ការបរាជ័យ។ ខាងក្រោម​នេះ​ជាហេតុ​ផល ១១ យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នកជំនួញ​ទទួល​បរាជ័យ៖


 
១. មានការ​ភ័យ​ក្លាយ ៖ ពួកគេ​មានការ​ភ័យ​ក្លាយ​បរាជ័យ ក្លាយ​ការរិះគន់ និង​ភ័យ​ក្លាយ​ការ​បរិ​សេធ។ 
 
២. អត់​យកចិត្តទុកដាក់ ៖ មិន​ពេញចិត្ត មិន​យកចិត្តទុកដាក់​លើ​មុខ​ជំនួញ​ដោយសារ​ចំណេញ​តិចពេក។
 
៣. អត់​មាន​ចក្ខុវិស័យ ៖ មិនមាន​ចក្ខុវិស័យ​វែងឆ្ងាយ គិតពី​ផលប្រយោជន៍​រយៈពេល​ខ្លី។
 
៤. ចង់​មាន​ឆាប់​ពេក ៖ ហ៊ាន​ធ្វើ​រឿង​ខុសច្បាប់ គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ កិបកេង​គុណភាព ក្លែងបន្លំ​ផលិតផល និង​ដំឡើង​ថ្ងៃ​លើស​តំលៃ​ទីផ្សារ។ 
 
៥. មិន​ចង់​អភិវឌ្ឍន៍​ចំណេះដឹង ៖ ដោយសារ​គិតថា​ពួកគេ​ចេះ​អស់ហើយ មុខរបរ​នេះ​ងាយស្រួល​ពេក និង​ដោយសារ​មាន​អំនួត​លើ​ខ្លួនឯង ដោយសារ​ខ្លួន​រៀន​បាន​ខ្ពស់។
 
៦. អត់​ផ្តោតអារម្មណ៍ ៖ មាន​អារម្មណ៍​អត់​នឹងន អត់​នឹងធឹង អត់​នៅ​ស្ងៀម​តែងតែ​ផ្លាស់ប្តូរ និង​គោលជំហរ និង​គោលការណ៍​ផ្ទាល់ខ្លួន។
 
៧.តែងមាន​ការសង្ស័យ ៖ តែងតែ​ដាក់​ការសង្ស័យ​ដូចជា សង្ស័យ​លើ​ខ្លួនឯង សង្ស័យ​លើ​ក្រុមហ៊ុន ឬ​បុគ្គលិក សង្ស័យ​លើ​ផលិតផល លើ​តិ​ថិ​ជន ព្រោះ​ការសង្ស័យ​ជា​ឃាតករ​ដ៏​សម្ងាត់ និង​សាហាវ​ឃោ​ឃៅ​បំផុត ដែល​អាច​សម្លាប់​ដោយ​មិនដឹង​ខ្លួន។ 
 
៨. មិនមាន​ផែនការ​ច្បាស់លាស់ ៖ មិនបាន​បង្កើត ឬ​ធ្វើ​គម្រោង​ផែនការ​ច្បាស់លាស់​មុននឹង​ចាប់ផ្តើម​ធ្វើ​ជំនួញ។ 
 
៩. មិនមាន​រចនាសម្ព័ន្ធ​ការងារ ៖ គ្មាន​រចនាសម្ព័ន្ធ​ការ​រងារ​ច្បាស់លាស់ ព្រោះ​ការធ្វើ​រចនាសម្ព័ន្ធ​ការងារ​វា​អាច​ឲ្យ​បុគ្គលិក​ដឹង​អំពី មុខតំណែង​ការងារ​ច្បាស់លាស់ ពី​ទំនួល​ខុសត្រូវ វិន័យ ពេលវេលា និង​ដើម្បី​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ។
 
១០. គ្មាន​ភាពជា​អ្នកដឹកនាំ ៖ ប្រធាន​ក្រុមហ៊ុន​គ្មាន​ការដឹកនាំ ព្រោះ​ការដឹកនាំ​ជា​ក្បាលម៉ាស៊ីន ដឹក​នាំមុខ​ជំនួញ​ឆ្ពោះទៅកាន់​គោលដៅ ឬ​ភាពជោគជ័យ។ 
 
១១. មិនចេះ​ប្រើប្រាស់​ប្រាក់កាស ៖ គ្មាន​របាយការណ៍​ចំណាយ​ចំណូល និង​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ។ យកលុយ​ទៅ​ទិញ​តែ​បំណុល ដូចជា ម៉ូតូ ឡាន របស់របរទំនើបៗ មិនដែល​យល​លុយ​ទៅប្រើ ដើម្បី​ពង្រីក​អាជីវកម្ម​នោះទេ។
 

© រក្សាសិទ្ធិដោយ thmeythmey.com