អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុង​វ៉ា​ស៊ិន​តោន ព្រមាន​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បរមា​ណូ
16, Sep 2015 , 10:46 am        
រូបភាព
ដោយ:
 
រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ត្រៀម​បាញ់​មី​ស៊ី​ល​ក្នុង​ចម្ងាយ​ឆ្ញា​យ និង ចាប់ដំណើរការ​នូវ​កម្មវិធី​អាវុធ​នុយ​ក្លែ អ៊ែរ​ឡើងវិញ និង ថែមទាំង​អួតអាង​ថា ខ្លួន​រួចរាល់​ចំពោះ​ការប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​ក្រុង​វ៉ា​ស៊ិន​តោន​ប្រតិកម្ម ខ្លាំង​និង ទ​ទួ​ច​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​បង្កបញ្ហា ដោយ​គ្មាន​មូលហេតុ​ជាបន្ទាន់។


ម្សិលមិញ​នេះ សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​ខ្លាំង និង ព្រមាន​កូរ៉េខាងជើង​បញ្ឈប់​នូវ​សកម្មភាព​បង្ក បញ្ហា ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ជាបន្ទាន់។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី ភា្ន​ក់​ងារ​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង បាន​អះអាងថា​កូរ៉េខាងជើង បាន​ដំណើរការ​រោងចក្រ​ផលិត អាវុធ​នុយក្លេអ៊ែរ​បរ​មា​ណូ​ឡើងវិញ និង ថែមទាំង​ត្រៀម​បាញ់​មី​ស៊ី​ល​ចម្ងាយ​ផងដែរ​នោះ។
 
លោក Josh Earnest អ្នកនាំពាក្យ​សេត​វិមាន បាន​បញ្ជាក់ថា កូរ៉េខាងជើង គួរតែបញ្ឈប់​ការបង្ក​បញ្ហា ដែល​គ្មាន​ហេតុផល ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​កាន់តែ​អាក្រក់​ប៉ុណ្ណោះ។ លោក បន្ថែមទៀតថា ក្រុង​ព្យុងយ៉ាង គួរ​បញ្ឈប់​ទាំង​សកម្មភាព និង ការ​ថ្លែងការណ៍ ដែល​គំរាមកំហែង​ដល់ ដល់​សន្តិសុខ និង សន្តិភាព ហើយ​ងាក​មក​ផ្តោតលើ​ការអនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​ជំនួស​វិញ។ 
 
សូម​រម្លឹក​ផងដែរ​ថា កាលពី​ម្សិលមិញ ភ្នា​ក់​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​បញ្ជាក់ថា កូរ៉េខាងជើង បាន​ប្រតិបត្តិការ​ឡើងវិញ​នូវ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បរមា​ណូ។ ហើយ​ការលើក ឡើង​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​បក្ស​ក​ម្មករ​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន  អះអាងថា​កូរ៉េខាងជើង នឹង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដើម្បី​បញ្ជូន​ផ្កាយរណប ស៊ើបអង្កេត​ថ្មី​របស់​ពិភពលោក​ផងដែរ។
 
តាមពិតទៅ កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែ​បរមាណូ Yongbyon បាន​ផ្អាក​ដំណើរការ​ជាច្រើន​ដង​ហើយ ក្រោយពី​មាន​កិច្ចព្រមព្រៀង​មួយ​មាន​ឈ្មោះថា«ជំនួយ​សម្រាប់​ការ​គ្មាន​អាវុធ« របស់​ភាគី​ប្រាំមួយ កាល ពី​ឆ្នាំ២០០៧ ។  ភាគី​ប្រាំមួយ រួមមាន អាមេរិក រុស្ស៊ី ចិន កូរ៉េខាងត្បូង ជប៉ុន និង កូរ៉េខាងជើង ។ យ៉ាងណាក៏ដោយ ការ​ដំណើរ​កម្មវិធី​ផលិត​បរមាណូ​ស្របពេល ដែល​អាមេរិក និង កូរ៉េខាងជើង កំពុង​តែមាន​ភាព​តានតឹង​ជាមួយគ្នា​ស្រាប់​នោះ គឺជា​ការគំរាមកំហែង​មួយ​ដល់​សន្តិសុខ​និង សន្តិភាព ពិភពលោក។
 
ជុំវិញ​បញ្ហា​នេះ គេ​បាន​សម្លឹង​ទុកជាមុន​ថា ជំនួប​កំពូល​រវាង​អាមេរិក និង ចិន ដែល​នឹង​ធ្វើឡើង​នៅ​ខែ ក្រោយនេះ នឹង​លើកយក​បញ្ហា​នុយក្លេអ៊ែរ​ជា​របៀបវារៈ។ ហើយ គេ​សង្ឃឹមថា វត្តមាន​មហាអំណាច ទាំងពីរ នឹង​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ និង ការគំរាមកំហែង​រប​ស់ ពិភពលោក ផងដែរ៕ 
 

Tag:
 អាមេរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com